សង្ឃឹមថាលើកនេះមិនអីចុះ! ស្ពានជ្រោយចង្វារទី១ បន្ថែមបង្គោលសុវត្ថិភាព …..

ក្រោយពីមានបងប្អូនជាច្រើនបានដួល ពេលកំពុងតែជិះម៉ូតូឡើងស្ពានជ្រោយចង្វារទី១ ដោយការបំពានគន្លងនោះ ខណៈពេល ប៉ូលីសចរាចរណ៍ក៏បានដាំបង្គោលដើម្បី ឃាំងបែងចែករវាងផ្លូវរថយន្ត ផ្លូវម៉ូតូបានយ៉ាងច្បាស់ៗ កុំឲ្យបងប្អូនជិះចូលគន្លងរថយន្តបន្តទៀត។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមេសានេះ មន្រ្តីប៉ូលីសក៏បានបានគូសគំនូសលឿងខ្មៅ ដើម្បីឲ្យបងប្អូនងាយស្រួលមើល និងធ្វើដំណើរ លើគន្លងរបស់ខ្លួន បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ បើយោងតាមផេកផ្លូវការរបស់ BTV បានបង្ហោះសារថា ” ស្ពានជ្រោយចង្វារទី១ បន្ថែមបង្គោលសុវត្ថិភាព បន្ថែមការគូសសញ្ញាចរាចរណ៍ (គំនូសលឿងខ្មៅ) ….!!! តើអាចនឹងមានអ្នកបុក អ្នកដួលទៀតទេ? សូមកុំប្រើពេលមួយប៉ប្រិចភ្នែកបំផ្លាញអាយុជីវិតខ្លួនឯង ឬអ្នកដទៃ សូមការធ្វើដំណើរជួបតែសុខសុវត្ថិភាព!!!!!”។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ BTV