ខួរក្បាលអ្នកផលិតមិនធម្មតា! ស្រោមអនាម័យ​ដែល​ត្រូវការ​ដៃ៤​ ​ទើប​បើក​ប្រ….

ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ ​និង​ឧបករណ៍​សិច​ ​នៅ​ប្រទេស​អាហ្សង់ទីន​ ​បាន​ធ្វើការ​បញ្ចេញ​ស្រោមអនាម័យ​ថ្មី​ ​ដែល​តម្រូវ​ឱ្យ​ប្រើ​ដៃ៤​ ​ឬ​ ​មនុស្ស​ ​២នាក់​ ​ដើម្បី​បើក​ប្រអប់​។​ ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ ​Tulipan​ ​បាន​បង្ហាញ​ពី​វិធី​នៃ​ការ​បើក​ប្រអប់​ស្រោមអនាម័យ​នេះ​ផង​ដែរ​​។

គោលបំណង​នៃ​ការ​ធ្វើ​ដូច្នេះ​ ​គឺ​ដើម្បី​ឱ្យដៃ​គូ​ទាំងសងខាង​ ​មានការ​យល់ព្រម​គ្នា​ជាមុន​សិន​ ​មុននឹង​ចាប់ផ្ដើម​ប្រតិបត្តិ​ការ​។​ ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ ​បាន​ធ្វើការ​ចែក​ស្រោមអនាម័យ​នេះ​ ​ទៅ​ឱ្យ​អ្នក​ចូល​កម្សាន្ត​ក្នុង​ក្លិប​នានា​ ​នៅ​ទីក្រុង​ ​Buenos​ ​Aires​ ​ប្រទេស​អាហ្សង់ទីន​ ​ហើយ​គ្រោង​ដាក់​លក់​លើ​អន​ឡាញ​ផង​ដែរ​ ​នៅពេលអនាគត​។​

​ការ​បញ្ចេញ​ស្រោមអនាម័យ​នេះ​ ​គឺ​ក្រោយពី​ការ​ធ្វើ​ស្ទង់មតិ​មួយ​ដោយក្រុម​ហ៊ុន​ ​AHF​ ​Argentina​ ​ទៅលើ​មនុស្ស​ ​៣ម៉ឺន​នាក់​ ​បង្ហាញថា​ ​២០,៥ភាគរយ​ ​នៃ​បុរស​នៅ​អាហ្សង់ទីន​ ​មិនបាន​ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ​,​ ​៦៥ភាគរយ​ ​ប្រើ​ប្រាស់​យូរ​ៗ​ម្ដង​ ​និង​ ​១៤,៥ភាគរយ​ ​ប្រើប្រាស់​ជាប្រចាំ​៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ clicknews