ស្ពានថ្មើរជើងដំបូងបង្អស់របស់កម្ពុជា មើលទៅគ្មានសណ្តាប់ធ្នាប់ ហើយ….
ប្រិយមិត្តមួយចំនួនប្រកាជាបានស្គាល់នូវស្ពានអាកាសថ្មើរជើង ដំបូងគេបង្អស់ ដែលត្រូវបានរាជរដ្ឋាភិបាល ខិតខំកសាងឡើង កាលពីប៉ុន្មានឆ្នាំមុន ដែលស្ថិតនៅផ្លូវជាតិលេខ៤ ម្ដុំសាលា ជម្ពូវ័ន។
ដោយមួយរយៈនេះ គេមើលឃើញថាមិនសូវមានសណ្ដាប់ធ្នាប់ និងហាក់ត្រូវបានបោះបង់ ចោល បើទោះជាតួស្ពាននិងផ្នែកខាងក្រៅ មើលទៅមានសភាពធម្មតាយ៉ាងណា។
ស្រាប់តែកាលពីពេលថ្មីៗនេះ មានរូបភាពប៉ុន្មានសន្លឹកដែលចែកចាយពេញបណ្ដាញ សង្គម ហ្វេសប៊ុកហើយត្រូវបនគេសរសេរថា៖
”ការ មើលថែសណ្ដាប់ធ្នាប់ គឺជាកិច្ចការរបស់អាជ្ញាធរមូលដ្ឋាន។លោកនឹងរាយការណ៍បញ្ហាទាំងអស់នេះបន្តទៅ អាជ្ញាធរឱ្យ រៀបចំសណ្ដាប់ធ្នាប់ គោលដៅស្ពានថ្មើរជើងខាងលើឡើង វិញ”៕
អត្ថបទដោយ៖ លោក ប៊ុត ហេង