រំភើប! ទេព បូព្រឹក្ស និងG-Devit ត្រូវសម្ដេចតេជោ ចូលខមមិនផ្ទាល់ ប្រើពាក្យសុទ្ធតែ…

កាលពីថ្មីៗនេះវត្តមានរបស់គូស្នេហ៍មួយគួរក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ គឺកញ្ញា ទេព បូព្រឹក្ស នឹង ងួន ចាន់ដេវីត ស្លៀកពាក់ប្រពៃណីនឹងច្រៀងចម្រៀងពីដើម ដែលបានធ្វើអោយកម្មវិធីទាំងមូលមានការសប្បាយរីករាយយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានវត្តមានរបស់ប្រមុខថ្នាក់ដឹកនាំសម្ដេច ហ៊ុន សែន បានចូលខមមិនក្នុងការផ្សាយផ្ទាល់ទៀតផង ដោយសម្ដេចបានបញចេញមតិថា៖

«សូមស្វាគមន៏សម្រាប់ទាំងអស់គ្នា ដែលបានចូលរួមនារាត្រីនេះ។ អរគុណក្មួយ រដ្ឋា ដែលផ្ដល់យុត្ដិធម៌សម្រាប់ការដឹកនាំរបស់ខ្ញុំ។ ជិតចូលឆ្នាំហើយ នាំគ្នាសប្បាយជាមួយបទចម្រៀងប្រពៃណីរបស់យើង។ យប់នេះបានឃើញ បូព្រឹក្ស និងដេវីត ច្រៀងប្រពៃណីដ៏ល្អ»។ សម្ដេច ក៏មានប្រសាសន៏បន្ថែម ក្នុងន័យសប្បាយរីករាយទៀតថា ប្ដូរពីបទ រាំញីកែងជើង មករាំវង់ក្រាំងយ៉ូវ បានយ៉ាងល្អ។ ស្លៀកពាក់ក៏ស្របជាមួយប្រពៃណីយ បន្ថែមដោយការរាំស្អាតទាំងគូរ។

ដោយឡែកយើងក្រឡែកមកមើលនារីម្នាក់មានហ្វេសបុកឈ្មោះ Mean Mean ដែលជាអ្នកគាំទ្ររបស់កញ្ញា ទេព បូព្រឹក្ស នឹង ជីដេវីត បានបង្ហោះសារមួយថា៖

«យប់នេះក្នុងនាមពួកខ្ញុំជាហ្វេនរបស់បងស្រីទេពបូព្រឹក្ស និងបងប្រុសជីដេវីត ពិតជាសប្បាយចិត្តនិងមានសេចក្ដីរីករាយជាខ្លាំងដែលបានសម្ដេចពុកមានប្រសាសន៍ក្នុងខំមិនដោយបានលើកសរសើរពួកគាត់ទាំងពីរនូវបទចម្រៀងប្រពៃណីជាតិក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ. សូមជូនពរឲ្យសម្ដេចពុកមានសុខភាពល្អ និងសូមឲ្យការដឹកនាំមានការវិវត្តន៍តទៅមុខដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅគ្រប់ៗគ្នា Samdech Hun Sen, Cambodian Prime Minister»៕

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ khreality