ភ្នំគូលែន អាចក្លាយជាតំបន់ទេសចរណ៍បែបផ្សងព្រេង ដូចអារ៉ែង ឬភ្នំបូកគោ

ដោយមើល​ឃើញពី​​​​​​​​សក្តានុពល​​​​​​​​​រប​​​​​​​​​​​ស់ភ្នំគូលែ​​​​​​​​​​​​​ន សម្បូរទៅ​​​​​​​​​​​​​​​​ដោយព្រៃភ្នំក្រំថ្មបែ​​​​​​​​​​​​បធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​​​​​​​​​​​​​​​​​​ប្រាង្គប្រាសាទ​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​ចម្លាក់សិលា និងបុរាណ​​​​​​​​​​​​​​​ដ្ឋានដ៏ច្រើន ​​​​​​​​​​​​​​មានស្ទឹងប្រវត្តិសា​ស្ត្រ មានពយ​​​​​​​​ភ្នំដែល​​​​​​​​​​​​​​កើតឡើងពី​​​​​​​​​​​ធម្មជាតិ ​​​​​​​​​ទេសភា​​​​​​​​ពនៅ​​​​​​​​​លើ​​​​​​​​គិរីបុព្វតាដ៏ស្រស់ត្រកាល​​ លក្ខណៈអំណោយផល​​​​​​​​​​​​នេះ ក្រសួងទេ​​​​​​​​សចរណ៍​​​​​​​នឹង​​​​​​​​​​​​​​​​​​​​​ជំរុញរៀបចំ​​​​​​​​តំប​​​​​​​​​​​ន់ភ្នំគូលែ​​​​​​​​ន ​​​​​​​​​​​​​ខេត្ត​​​​​​​​​​​​​​​​​​​​សៀមរាប ទៅជា«តំបន់ទេសច​​​​​​រណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​​​​​​​​​​​ធម្មជាតិ» ​​​​​​​​​​​​​និង«ទេស​​​​​​​​​​ចរណ៍​​​​​​​​​​​​​​​​​​​បែបផ្សងព្រេង»​​​​​​​​​ផ​​​​​​​ងដែរ។

នេះជាការលើ​កឡើងរបស់លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេ​សចរណ៍​​ថ្លែងក្នុងពិធី​​​​​​​​​បូកសរុប​​​​​​​​​​​​​លទ្ធផលនៃ​​​​​​​​​​​​​​​​​កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង​​​​​​​​​ កាលពី​​​​​​​​​ថ្ងៃទី០៩ មេសា​​​​​​​​ ដែលបា​​​​​​​​​​​នបង្ហោះលើគេ​​​​​​​ហទំព័​​​​​​​​​​​​​​​​​​​​​​​រហ្វេសប៊ុកក្រសួងទេ​​​​​​​​ស​​​​​​​​ចរ​​​​​ណ៍។

លោករដ្ឋមន្រ្តីឱ្យដឹងថា ក្រសួងច​ង់បន្ថែមកា​​​​​​​​​​​​​​​​​​រច្នៃប្រឌិតភ្នំគូលែ​​​​​​​​​​ងឱ្យមា​​​​​​​​​នប្រភេទ​​​​​​​​​ទេសច​​​​​​​​​​​​រណ៍ផ្សេង​​​​​​​​​ទៀតជា​​​​​​​​​​ដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅ​តំបន់ភ្នំឱរ៉ាល់ សហគម​​​​​​​​​​ន៍ទេសច​​​​​​​​រណ៍​​​​​​​​​​​​​​​​​​​អារ៉ែង ឬភ្នំបូកគោ​​​​​​​​ជា​​​​​​​​​​ដើម។ ​​​​​​​​​​​​​​​​​​​​​​​លោកបន្តថា នេះជាការជំរុញឱ្យមានកា​​​​​​​​​​របង្កើតផលិតផ​​​​​​​​​លទេសច​​​​​​​​​​​​​​​​​រណ៍ថ្មីៗបន្ថែម​​​​​​​​​​​​​​​​​​សម្រាប់ភ្ញៀវទេស​​​​​​​​ចរណ៍​​​​​​​​​ទាំងជា​​​​​​​​​​​​​​​​តិ និ​​​​​​​​ងអន្តរជាតិ។

ភារកិច្ចរៀបចំនិ​ងច្នៃប្រឌិតរម​​​​​​​​​​​​​​​​​​ណីយដ្ឋានភ្នំគូលែង​​​​​​​​នេះលោក​​​​​​​​​​រដ្ឋមន្ត្រី ថោង​​​​​​​​​ ខុន បាន​​​​​​​​​ដាក់ចេ​​​​​​​​​​ញនូវផែ​​​​​​​​​​​​នការមួយចំនួនឱ្យគណៈ ​​​​​​​​​​​កម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែ​នការ​​​​​​​មេ សម្រាប់ការ​​​​​​​​​​អភិវឌ្ឍវិស័​​​​​​​​​យទេស ​​​​​​​​​ចរណ៍នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តសៀមរាប។ ជាមួយគ្នានេះ​​​​​​​​លោក​​​​​​​​​​​​​​ជំរុញឱ្យស្ថាប័នពា​​​​​​​​​​​​​ក់ព័ន្ធរួមគ្នាជំរុញ​​​​​​​​​​​​​​​​​​ការគ្រប់គ្រ​​​​​​​​​​​ង និងអភិវឌ្ឍន៍តំបន់​​​​​​​​ទេសច​​​​​​​​​​​​​​​​​​​​​​​​រណ៍ថ្មីនៅលើភ្នំគូលែន​​​​​​​​​​នេះ ឱ្យបានសម្រេចជោគ​ជ័យឆា​​​​ប់រហ័ស ស្របតាម​​​​​​​​​​ស្ដង់ដា​​​​​​​​​​​​​​ជាតិ និង​​​​​​​​​​​​​​​​​​​​​អន្តរជាតិ។

ជាការឆ្លើយតប គណៈ​​​​​​​​​​​​​​​​​​​​​កម្មការអន្តរក្រសួង​​​​​​​​​ន បានឯក​​​​​​​​​​​​​​​​ភាពគ្នារៀបចំ​​​​​​​​​​​​​​​​​​​​ផែនការមេ​​​​​​​​​​​​អភិវឌ្ឍន៍នៅ​​​​​​​​គោលដៅ​​​​​​​​​ទេស​​​​​​ចរដ៏ធំៗចម្បង សម្រា​ប់ឆ្នាំ២០២​​​​០-២០៤​​​​​​​​​០ ផងដែ​​​​​​​​​​​រ ក្នុងនោះ​​​​​​​​​មាន​​​​​​​​​​គម្រោង​​​​​​​​​​​​​​​​​​​អភិវឌ្ឍន៍រយៈ​​​​​​​​​ពេ​​​​​​លខ្លី៥ឆ្នាំ(២០១៨-២០២៣)។ ​ផែន​​​​​​ការជំរុញការ​​​​​​​​​​រៀបចំកសា​​​​​​​​​​​​ងហេដ្ឋរច​​​​​​​​​​​​​​​​នាសម្ព័ន្ធរឹង​​​​​​​​​​​​​​​​​​​​​នៅទីក្រុង​​​​​​​​​​សៀមរា​​​​​​​​​ប ដែល​​​​​​​​​មាន​​​​​​​​​​ជា​​​​អាទិ៍៖ ការជួសជុលផ្លូវក្នុង​ខេត្ត ផ្លូវក្រវា​​​​​​​​​ត់ជុំវិញក្រុង ​​​​​​​​​​​​​​ការផ្គត់ផ្គង់ទឹ​​​​​​​​​​​​​​​​​​​​​​​​កស្អាត អគ្គិសនី​​​​​​​​​​​​ ការគ្រប់គ្រ​​​​​​​​ងសំ​​​​​​​​​ណល់រឹ​​​​​​​​​​​​​​​​​​​​​ង-រាវ សណ្តាប់ធ្នាប់អនា​​​​​​​​​​​​​​​​​ម័យក្នុង​​​​​​​​​​​​​​​​​ទីក្រុង។

យ៉ាងណាលោ​​​​​​​​​​​ករដ្ឋមន្រ្តីសង្ក​​​​​​​​​​​​​​​​​​​​ត់ធ្ងរថា ភ្ញៀវទេ​​​​​​​​សចរម​​​​​​​​​​​​​​​​កទស្សនា​​​​​​​​​​​​​​​​​​​​​​​​ខេត្តសៀមរាប ពួកគេ​​​​​​​​​ក៏ត្រូវការផ​​​​​​​​លិតផ​​​​​​​​​​លទេស​​​​​​​​ចរណ៍ផ្សេងៗទៀតក្រៅពីប្រាសាទ​អង្គរវត្ត តែការបង្កើតផលិ​​​​​​​​តផលទេ​​​​​​​​​​សចរ​​​​​​​​​​​ណ៍ថ្មីៗមិនទាន់​​​​​​​​​​​​មានច្រើន​​​​​​​​​​​​​​​​តាមតម្រូវកា​​​​​​​​​​​​​​​​​​​​រភ្ញៀវទេសចរ​​​​​​នៅឡើយនោះ​​​​​​​​​​​​​​ទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmershare