នៅចាំទេ? អតីតអគារប៊ូឌីងចាស់ ក្លាយទៅជា អគារ Naga ទី៣ តម្លៃ ៤ពាន់លាន$ហើយ

ក្រុមហ៊ុន NagaCorp Ltd បានទិញដីអតីតអគារប៊ូឌីង ដើម្បីសាងសង់អគារ Naga ទី៣ តម្លៃប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម នេះដោយយោងតាមរបាយការណ៍ត្រីមាសទី១ ប្រចាំឆ្នាំ ២០១៩ របស់ក្រុមហ៊ុន NagaCorp Ltd ចេញផ្សាយកាលពីដើម ខែ មេសា ឆ្នាំ ២០១៩។

យោងតាមរបាយការណ៍កម្រាស ២៩ ទំព័រ ក្រុមហ៊ុន NagaCorp Ltd បានសរសេរថា ក្រុមហ៊ុនរំពឹងថានឹងទទួលបានទឹកប្រាក់ប្រហែល ៣,៨ ពាន់លានទៅ ៤ ពាន់លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍគម្រោង Naga 3។

របាយការណ៍បង្ហាញថា Naga 3 នឹងមានការសាងសង់សណ្ឋាគារកម្ពស់៦៦ជាន់ចំនួន២ សណ្ឋាគារកម្ពស់៥៣ជាន់ចំនួន១ សណ្ឋាគារ condotel កម្ពស់៥៥ជាន់ចំនួន១ កន្លែងចំណតកម្ពស់៣ជាន់ចំនួន១ និងកន្លែងកម្សាន្តចម្រុះចំនួន១២ជាន់មួយកន្លែង។

ក្រុមហ៊ុនបានសរសេរទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់ Naga 3 នេះ NagaWorld Complex ដែលរួមមាន Naga ១, ២, និង ៣, នឹងក្លាយទៅជាកន្លែងកម្សាន្តចម្រុះតាមដងទន្លេដ៏ធំបំផុតនៅលើពិភពលោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerhome