ប្រសើរណាស់! មហាសេដ្ឋីពីររូប នឹងឧបត្ថម្ភប្រាក់ដើម្បីជួសជុលព្រះវិហារ…

គូររំលឹកឡើងវិញបន្តិច កាលពីថ្ងៃទី១៥ មេសា ២០១៩ វេលាម៉ោង១៨និង៣០នាទី មានអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ជាបឋមមូលហេតុនៃការឆេះទាក់ទងទៅនិងការជួសជុលអគារ។ នេះបើយោងតាមអ្នកពន្លត់អគ្គិភ័យលោក Emmanuel Grégoire អនុប្រធានទីក្រុងប៉ារីសមានប្រសាសន៍ថា៖

 

អគ្គីភ័យនេះបានចាប់ផ្ដើមឆាបឆេះពីដំបូលព្រះវិហារបន្ទាប់មករីករាលដាលយ៉ាងឆាប់រហ័សទៅកាន់អគារខ្ពស់ដែលមានកម្ពស់៩៣ម៉ែត្រនៅកំពូលនៃអគារ។ វិហារ Notre Dame de Paris គឺជាសម្បត្តិបេតិកភ័ណ្ឌសំខាន់មួយរបស់ប្រទេសបារាំងហើយក៏ត្រូវបានគេចាត់ទុកថាជាវិមានប្រវត្ដិសាស្រ្តដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេបំផុតនៅអឺរ៉ុប។

បូជនិយស្ថានវប្បធ៌មមួយនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បី គេតែងតេនិយាយថា Tour Eiffel គឺជាអត្តសញ្ញាណនៃទីក្រុងប៉ារីស រីឯ Cathédrale notre dame de Paris គឺជាអត្តសញ្ញាណនៃប្រទេសបារាំង. បូជនិយស្ថាននេះ ទទួលបានភ្ញៀវទេសចរប្រមាណ៣មុឺននាក់ក្នុងមួយថ្ងៃ, អត្រាកំណត់ថាជាទីកន្លែងដែលទទួលបានភ្ញៀសទេសចរច្រេីនជាងគេនៅទ្វីបអុឺរុប ។

ប្រជាជនបារាំងមានការគោរពបូជា និង ជំនឿថាបូជនិយស្ថាន ពោលគឺវិហារគ្រឹស្តសាសនានេះជាទីស្ថានដ៏ស័ក្តិសិទ្ធ.. កសាងឡេីងតាំងពីសតវត្សទី១២ ឆ្លងកាត់មហាសង្រ្គាមគ្រប់តំណាក់កាល ក៏នៅតែឈតាំងខ្លួនដ៏រឹងមាំ បន្សល់ទុកនៅក្បូរក្បាច់រចនា និងផ្ទាំងគំនូរដ៏ល្អស្អាតគួរជាទីកោតសរសេីរ នូវស្នាដៃនៃបុព្វបុរសបារាំង.. បូជនិយស្ថានគ្រឹស្តសាសនានេះមានទីតាំងនៅចំកណ្តាលបេះដូងនៃទីក្រុងប៉ារីស ត្រូវបានគេកសាងឡេីងលាទសន្ធឹងតាមបណ្តោយនៃស្ទឹងប៉ារីស បង្អួតសម្រស់យ៉ាងលិចធ្លោ យ៉ាងណាមិញក្រោយពីអគ្គីផ័យឆាបឆេះរួច អ្នកមានលុយនៅបារំាឈ្មោះ Bernard Arnault បានជួយលុយដើម្បីជុសជុលឡើងវិញចំនួន២០០​លាន​អឺរ៉ូ​ និង មហាសេដ្ឋី Francois-Henri Pinault បានជួយលុយចំនួន១០០​លាន​អឺរ៉ូ ផងដែល ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews