ស្តែងណាស់! ព្រះពុទ្ធរូបផុសចេញពីក្នុងដីស្តែងៗតែម្តង តែត្រូវបាន…

កាលពីពេលថ្មីៗនេះ មានប្រជាជនរស់នៅក្នុងភូមិ បាននាំគ្នាផ្អើលយកធូបទានទៅអុច បូជាព្រះភក្ត្រព្រះពុទ្ធរូបដែលមានអាយុកាលជាង១០០ ឆ្នាំមកហើយ ។

ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្រោយពីម្ចាស់ហ្វេសប៊ូកឈ្មោះ Savang Kunnatum បានបង្ហោះរូបភាព ព្រមទាំងសរសេរបញ្ជាក់ថា

“ក្រុមប្រជាពលរដ្ឋបានផ្អើល នាំគ្នាទៅអុចធូប បួងសួងរូបព្រះពុទ្ធរូប ដែលបានផុសចេញពីក្រោមដី នៅបរិវេណខាងមុខកុដលោក ក្នុងវត្តមួយឈ្មោះ វត្តភោ ស្ថិតនៅក្រុមទី១ ឃុំកុដតុម ទីរួមខេត្តឆៃយ៉ាងភូមិ ។”យោងតាមការរៀបរាប់របស់អ្នកស្រុកនៅក្បែរវត្តខាងលើ បានឲ្យដឹងថា រូបព្រះភក្ត្រព្រះពុទ្ធរូបនេះ បានផុសពីក្រោមដីកាលពីវេលារំលងអាធ្រាត ថ្ងៃទី៧ មេសា លុះព្រឹកឡើងស្រាប់តែប្រទះឃើញរូបព្រះពុទ្ធដូចនៅក្នុងរូបភាព ហើយក៏ជូនដំណឹងទៅកាន់អាជ្ញាធរដើម្បីមកពិនិត្យមើល ។

ក្រុមអ្នកស្រុកបានពិគ្រោះយោបល់គ្នា ជាមួយចៅអធិការវត្ត នឹងធ្វើការជីករករូបព្រះពុទ្ធរូបខាងលើនេះ ហើយនឹងរៀបចំធ្វើពិធីបួងសួងនៅពេលខាងមុខនេះ ដើម្បីយកមកដំកល់ទុកក្នុងព្រះវិហារ ក៏ដូចជាជូនដំណឹងដល់អាជ្ញាធរវត្ថុបុរាណផងដែរ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ KBN