ក្តៅៗ! សេដ្ឋី Jack Ma ឈរលេខរៀងទី ១ ជាអ្នកមានជាងគេបំផុតនៅចិនហើយពេលនេះ

បើតាមគេហទំព័រល្បីល្បាញ bloomberg បានចេញផ្សាយមកថា សេដ្ឋីមាឌល្អិតលោក Jack Ma ជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសចិននៅពេលឥលូវនេះ។ តើលោក Jack Ma មានទ្រព្យសម្បត្តិចំនួនប៉ុន្មានដែរ? តើមាននរណាខ្លះដែលមានទ្រព្យសម្បត្តិបន្ទាប់ពីរូបលោក? ដើម្បីដោះស្រាយចម្ងល់ទាំងអស់នេះ ដែនដីនៃការចែករំលែក សូមបង្ហាញដូចខាងក្រោមនេះ៖

១៥) លោក Yeung Kin-Man មានទ្រព្យសម្បត្តិសរុប ១៣.៨ ពាន់លានដុល្លារអាមេរិក

លោក Yeung Kin-Man ជាសេដ្ឋីហុងកុងពាន់លានដុល្លារឈរនៅលំដាប់ទី ១៥ ក្នុងប្រទេសចិន ហើយលោកជាស្ថាបនិក​ និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Biel Crystal Manufactory។

១៤) លោក Lui Che Woo មានទ្រព្យសម្បត្តិសរុប ១៤.៤ ពាន់លានដុល្លារអាមេរិក

លោក Lui Che Woo ជាសេដ្ឋីហុងកុងពាន់លានដុល្លារឈរនៅលំដាប់ទី ១៤ ក្នុងប្រទេសចិន ហើយលោកជាស្ថាបនិក​ និងប្រធានក្រុមហ៊ុនកាស៊ីណូ Galaxy Entertainment Group និង ក្រុមហ៊ុនអចលនទ្រព្យ K. Wah International Holdings Ltd

១៣) លោក Zhang Zhidong មានទ្រព្យសម្បត្តិសរុប ១៥.២ ពាន់លានដុល្លារអាមេរិក

លោក Zhang Zhidong ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ១៣ ក្នុងប្រទេសចិន ហើយលោកជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Tencent

១២) លោក Henry Cheng មានទ្រព្យសម្បត្តិសរុប ១៦.២ ពាន់លានដុល្លារអាមេរិក

លោក Henry Cheng ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ១២ ក្នុងប្រទេសចិន ហើយលោកជាប្រធាន និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ New World Development

១១) លោក Yongxing Liu មានទ្រព្យសម្បត្តិសរុប ១៦.៣ ពាន់លានដុល្លារអាមេរិក

លោក Yongxing Liu ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ១១ ក្នុងប្រទេសចិន ហើយលោកជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនឧស្សាហកម្មលោហធាតុ East Hope Group

១០) លោក William Ding មានទ្រព្យសម្បត្តិសរុប ១៦.៤ ពាន់លានដុល្លារអាមេរិក

លោក William Ding ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ១០ ក្នុងប្រទេសចិន ហើយលោកជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា NetEase

៩) លោក Wang Wei មានទ្រព្យសម្បត្តិសរុប ១៩.២ ពាន់លានដុល្លារអាមេរិក

លោក Wang Wei ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ៩ ក្នុងប្រទេសចិន ហើយលោកជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន SF Express។

៨) លោក Robin Li មានទ្រព្យសម្បត្តិសរុប ១៩.២ ពាន់លានដុល្លារអាមេរិក

លោក Robin Li ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ៨ ក្នុងប្រទេសចិន ហើយលោកជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មអ៊ីនធើណេត Baidu។

៧) លោកស្រី Yang Huiyan មានទ្រព្យសម្បត្តិសរុប ១៩.៥ ពាន់លានដុល្លារអាមេរិក

លោកស្រី Yang Huiyan ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ៧ ក្នុងប្រទេសចិន ហើយជាម្ចាស់ភាគហ៊ុន (៥៥%)នៃក្រុមហ៊ុនអចលនទ្រព្យ Country Garden Holdings។

៦) លោក Lee Shau Kee មានទ្រព្យសម្បត្តិសរុប ២៥.៣ ពាន់លានដុល្លារអាមេរិក

លោក Lee Shau Kee ជាសេដ្ឋីហុងកុងពាន់លានដុល្លារឈរនៅលំដាប់ទី ៦ ក្នុងប្រទេសចិន ហើយជាស្ថាបនិក និងប្រធានក្រុមហ៊ុនអចលនទ្រព្យ Henderson Land Development។

៥)​ លោក Wang Jianlin មានទ្រព្យសម្បត្តិសរុប ២៨.១ ពាន់លានដុល្លារអាមេរិក

លោក Wang Jianlin ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ៥ ក្នុងប្រទេសចិន ហើយជាស្ថាបនិក និងប្រធានក្រុមហ៊ុនអចលនទ្រព្យ Dalian Wanda Group។

៤) លោក Li Ka-Shing មានទ្រព្យសម្បត្តិសរុប ៣៤.៤ ពាន់លានដុល្លារអាមេរិក

លោក Li Ka-Shing ជាសេដ្ឋីហុងកុងពាន់លានដុល្លារឈរនៅលំដាប់ទី ៤ ក្នុងប្រទេសចិន ហើយជាអគ្គនាយក និងប្រធានក្រុមហ៊ុនអចលនទ្រព្យ CK Asset Holdings។

៣) លោក Pony Ma មានទ្រព្យសម្បត្តិសរុប ៣៦.២ ពាន់លានដុល្លារអាមេរិក

លោក Pony Ma ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ៣ ក្នុងប្រទេសចិន ហើយជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Tencent។

២) លោក Hui Ka Yan មានទ្រព្យសម្បត្តិសរុប ៣៩.៩ ពាន់លានដុល្លារអាមេរិក

លោក Hui Ka Yan ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ២ ក្នុងប្រទេសចិន ដែលជាស្ថាបនិកក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ។

១) លោក Jack Ma មានទ្រព្យសម្បត្តិសរុប ៤៥.៩ ពាន់លានដុល្លារអាមេរិក

លោក Jack Ma ជាសេដ្ឋីចិនពាន់លានដុល្លារឈរនៅលំដាប់ទី ១ ក្នុងប្រទេសចិន ដែលជាស្ថាបនិក និងនាយកប្រតិបត្តក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ bloomberg