ភ្ញាក់ផ្អើល! វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ ព្រោះតែផឹកស្រា ដោយ….

ប្រជាជន​វៀតណាម​ជិត ១១៥.០០០​នាក់ ស្លាប់​ដោយសារ​មហារីក នៅ​ឆ្នាំ ២០១៨ មានន័យ​ថា មានអ្នកស្លាប់ជាង ៣០០​នាក់/ថ្ងៃ ដោយ​ជំងឺ​ដ៏សាហាវ​នេះ ហើយ​កត្តា​បង្ក​ ខាង​ស្ថាប័ន​ជំនាញ​សុខភាព អះអាង​ថា មក​ពី​អ្នក​ទាំង​នោះ​ផឹកជាតិ​ស្រវឹង​ច្រើន ជា​ប្រចាំ។

លោក Tran Van Thuan ប្រធាន​មន្ទីរពេទ្យ​ជំនាញ​មហារីក K Hospital នៅ​​វៀតណាម ប្រកាស​សប្ដាហ៍​មុន។

លោក​ប្រធាន​មន្ទីរពេទ្យ​រូបនេះ បន្ដ​ថា ជាមួយ ១៦៥.០០០ ​ករណី​ថ្មី នៃ​ជំងឺ​មហារីក នៅ​ឆ្នាំ​២០១៨ ដូច្នេះ តួលេខ​អ្នក​ស្លាប់ រំពឹង​នឹង​កើនឡើង​នៅ​ឆ្នាំ២០១៩។ លោក​បញ្ជាក់​ថា ការ​ប្រយុទ្ធប្រឆាំង​មហារីក ជា​ការងារ​ចម្បង នៅពេល​បច្ចុប្បន្ន។

មហារីកថ្លើម ជា​ឃាតករសម្លាប់​បុរស​វៀតណាម​ច្រើនជាងគេ បន្ទាប់មក​មាន មហារីកសួត មហារីកពោះវៀន និង​មហារីកចុងពោះវៀន។ ចំណែក​ស្រីៗ ស្លាប់ដោយសារ​មហារីក​សុដន់ មហារីក​ពោះវៀន និង​មហារីក​សួត។

អត្ថបទពាក់ព័ន្ធ៖

ផឹក​ទឹកតែក្តៅពេក ប្រឈម​កើត​មហារីក​បំពង់អាហារ
ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន អាច​ស្លាប់​ដោយ​​មហារីក និងជំងឺ​​បេះដូង

យោងតាម​អង្គការ​សិក្សាពី​ការបង្ការ​មហារីក World Cancer Research Fund International បញ្ជាក់​ថា ការ​ផឹក​ស្រា-ស្រាបៀរ ជា​កត្ដា​ចម្បង​នាំឲ្យ​ប្រជាជន​វៀតណាមស្លាប់​ដោយ​មហារីកថ្លើម។ វៀតណាម ក៏ជាប្រទេស​នាំមុខ​មួយ​ក្នុង​ពិភពលោក មាន​ចំនួន​ប្រជាជន​យ៉ាងច្រើន​ផឹកស្រា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ hellokrupet