កក្រើក! កីឡាបាល់ទាត់ Neymar នឹងប្រគួតជាមួយ ចាន់ វឌ្ឍនាកា​​ ឆាប់ៗនេះហើយ

កំពូលកីឡាករបាល់ទាត់ Neymar ជាកីឡាករឆ្នើមលំដាប់ពិភពលោក ដែលសព្វថ្ងៃនេះ​កំពុងលេងឱ្យក្លឹបបារាំង Paris Saint-Germain និងជាជម្រើសជាតិក្រុមប្រេស៊ីលផងដែរ ដោយកាលពីមុនកីឡាកររូបនេះ​​ បានលេងឱ្យក្លឹប Barcelona​ ផងដែរ។

អ្វីដែលពិសេសជាងនេះទៀត បើតាមហ្វេសប៊ុកឈ្មោះថា រស្មីហង្សមាស បានផ្សាយថា ក្រុមជម្រើសជាតិប្រេស៊ីល នឹងមកកម្ពុជា ដើម្បីប្រគួតជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយនេះជាប្រកួតមិត្តភាពមិនធ្លាប់មានសម្រាប់កម្ពុជាផងដែរ។

ហ្វេសប៊ុកនេះ​ បានផ្សាយថា៖ “នៅមិនយូរទៀតទេបុរសទាំងពីរនេះនឹងត្រូវប៉ះគ្នាលើសមភូមិវាលសៅ្មនៅពហុកីឡាដ្ឋានជាតិក្នុងទឹកដីប្រទេសកម្ពុជាយើងតែម្តងពោលគឺនៅថ្ងៃ30មិថុនា2019កម្ពុជានឹងត្រូវបើកទ្វាកីឡាដ្ឋានជាតិទទួលក្រុមជម្រើសជាតិប្រេសុីលដែលជាប្រកួតមិត្តភាពមិនធ្លាប់មានសម្រាប់កម្ពុជា។សូមបងប្អូនអ្នកគាំទ្រដែលស្នេហាវិស័យបាល់ទាត់មេត្តាចូលរួមទស្សនាអោយបានច្រើនកុះករដើម្បីធ្វើជាសក្ខីភាពក្នុងការប្រកួតជាប្រវត្តិសាស្រ្តមួយនេះកុំអោយរំលងពីខ្កសែរចក្ខុរបស់លោកអ្នកអោយសោះ។

ហ្វេសប៊ុកបានបង្ហោះ

គួរបញ្ជាក់ផងដែរថា កំពូលកីឡាករឆ្នើមរបស់កម្ពុជា ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​កំពុងលេងឱ្យ​ក្លឹប​ថ្មី PKNS FC ​របស់​ម៉ាឡេស៊ី។ តែទោះយ៉ាងណា យើងសង្ឃឹមយ៉ាងមុតមាំថា កីឡាករ Neymar នឹងប៉ះផ្ទាល់ជាមួ​យ ចាន់ វឌ្ឍនាការ នៅថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះជាក់ជាមិនខានឡើយ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក