ស្លុតចិត្ត! បើគិតត្រឹមពេលនេះ ការបំផ្ទុះគ្រាប់បែកនៅ ស្រី​លង្កា មានចំនួនរហូត ..

ព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រុមមន្ត្រីប៉ូលិសជំនាញរបស់ប្រទេសស្រីលង្កា នៅមុននេះបន្តិចបានប្រទះឃើញ កញ្ចប់មួយដ៏គួរឲ្យសង្ស័យ ដែលត្រូវបានទុកចោលនៅក្នុង​ស្ថានីយរថភ្លើងកូលលូភីទីយ៉ា (Kollupitiya) នៃទីក្រុងកូឡុំបូ នៅព្រឹកថ្ងៃអង្គារនេះតែម្តង (ម៉ោងនៅទីក្រុងកូឡុំបូ)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនបានបន្តទៀតថា ក្រោយពីការប្រទះឃើញកញ្ចប់សង្ស័យនោះភ្លាមៗ ប៉ូលិស​ស្រីលង្កាបានបញ្ជាឲ្យមនុស្សម្នាទាំងអស់ភៀសខ្លួនចេញ និងផ្អាកសកម្មភាពនានាជាបណ្តោះ​អាសន្ន ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យវត្ថុ ដ៏គួរឲ្យសង្ស័យខាងលើនេះ។

ការរកឃើញនេះ គឺបានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសបានរកឃើញតេឡេបញ្ជាគ្រាប់បែក​ប្រមាណ ៨៧គ្រឿងនៅក្នុងចំណតរថយន្តក្រុងធំ​មួយនៅក្នុងទីក្រុងកូឡុំបូដូចគ្នា កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ។គួរបញ្ជាក់ថា បើតាមសារព័ត៌មានបារាំងមួយបានចុះផ្សាយ អាជ្ញាធរស្រីលង្កាបានបង្ហាញ​ការសង្ស័យថ្មីមួយទៀតថា ក្រុមដែលស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែក​ កាលពីថ្ងៃអាទិត្យ​ចុងសប្តាហ៍មុននេះ ទំនងជាបានរៀបចំផែន​ការនៅលើប្រទេស​ដីកោះនេះផ្ទាល់តែម្តង បន្ថែមពីលើការសន្និដ្ឋាន​ពីដំបូងៗថា វាត្រូវបានរៀបចំដោយក្រុម ដែលស្ថិត​នៅក្រៅប្រទេស។

ដោយឡែកសម្រាប់​តួលេខមនុស្សចុងក្រោយ ដោយសារការបំផ្ទុះគ្រាប់បែក​កាលពីថ្ងៃអាទិត្យ​នោះគឺមានចំនួន ៣១០នាក់ និងជាង ៥០០នាក់ទៀតរងរបួស៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews