អាណិតណាស់! កីឡាករល្បីប្រដាល់ដ៏ល្បី អូត ភូថង ធ្លាក់ខ្លួនជាអ្នកយាមម៉ូតូ ….

ប្រិយមិត្តជាច្រើនពិតជាជ្រាបច្បាស់និងស្គាល់កីឡាករ អូត ភូថង ដែលល្បីពូកែខាងកែងនោះ ​ជា​កីឡា​ករ​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​រាង​ខ្ពស់​ស្រឡះ​ និង​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​សាហាវ​បំផុត​ ជាពិសេស​ស្នៀត​កែង​ និង​ជង្គង់​ របស់​គេ​តែ​ម្តង​ដែល​ជា​អាវុធ​ប្រចាំ​ត្រកូល​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ​។

ម៉្យាង​វិញ​ទៀត​កីឡា​ករ​ប្រដាល់​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះ​កុង​ម្នាក់​នេះ​ថែម​ទាំង​មាន​ប្រវត្តិ​ធ្លាប់​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​រាប់​មិន​អស់​ទៀត​ផង​ ប៉ុន្តែ​ដោយ​សារ​តែ​មួយ​រយៈ​ពេល​មក​នេះ​ មិន​សូវ​ដែល​បាន​ឃើញ​គេ​មាន​មុខ​លើ​សង្វៀន យ៉ាងណាមិញបើក្រលេកទៅមើលការរស់ សព្វថ្ងៃនេះនោះ លោកក៏មានការងារបន្ថែមធ្វើការនៅបា បារាំងមួយកន្លែង ដែលលោក មើលទៅគួរអោយអាណិតណាស់ ព្រោះលោកបានទៅធ្វើការ នៅម៉ោង១០ យប់ រហូតដល់ម៉ោង៥ព្រឹក ឈរយាមម៉ូតូ និងទទួលបានប្រាក់១៥០ដុល្លា ហើយព្រឹកម៉ោង៦លោកត្រូវបង្ហាត់សិស្សរៀនវ៉ៃប្រដាល់ថែមទៀត ។

មួយវិញទៀត គាត់បាន បញ្ចប់ការងារប្រដាល់នេះជាយូរណាស់ដែរមកហើយ មូលហេតុដែលបណ្តាលអោយលោកបានជ្រើសរើសផ្លូវបញ្ចប់អាជីពលើ សង្វៀននេះ ព្រោះតែមានការមិនពេញចិត្តរឿងមួយចំនួន ដែលកើតមាននៅក្លិបហាត់ ផងដែរ ។

លោកបានបន្តថា សព្វថ្ងៃនេះលោកមានបើកកន្លែងមួយ ទទួលសិស្សបង្រៀនហាត់ប្រដាល់នៅ ទីកន្លែងរបស់បងធម៌របស់លោក ដែលជាក្លឹបបង្ហាត់និងទទួលសិស្សផងដែរ មានឈ្មោះថា KunKhmer Fighter។

ក្រៅពីធ្វើការបង្ហាត់សិស្សនៅក្លឹបរបស់បងធម៌របស់លោកបានកំរ៉ៃខ្លះ ជីវិតអ្នកប្រដាល់របស់ អូត ភូថងល្បីល្បាញក៏ពិតមែន តែបើនិយាយពីចំណូលបានពីប្រដាល់ លោកបានបង្ហើបអោយដឹងថា ឡើងប្រដាល់ជាមួយ គូរប្រកួតបរទេសម្តង ទទួលបាន១លានរៀល ប្រសិនជាមិនបានឡើងទេ ក៏មិនបានប្រាក់ផងដែរ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews