មហាសេដ្ឋីដាណឺម៉ាក បាត់បង់កូន ៣នាក់ ដោយសារការបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

ពិតជាគួរឱ្យសោកសង្រេងខ្លាំង ដែលកូនៗចំនួន ០៣នាក់ របស់កំពូលមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារអាមេរិក និងជាសេដ្ឋីមានជាងគេបំផុតរបស់ប្រទេសដាណឺម៉ាក Holch Povlsen បានស្លាប់ នៅក្នុងប្រទេសស្រីលង្កា ដោយសារការបំផ្ទុះគ្រាប់បែកពីក្រុមភេរវកម្ម។

ការបំផ្ទុះគ្រាប់បែកនៅឯវិហារសាសនាគ្រឹះ និងសណ្ឋាគារដ៏ប្រណិត បានសំលាប់មនុស្សយ៉ាងហោចណាស់ ២៩០នាក់ (រួមទាំងកូនៗចំនួន ០៣នាក់របស់មហាសេដ្ឋីរូបនេះដែរ​នៅកំឡុងពេលវិសមកាលរបស់ពួកគេនៅទីនោះ) កាលពីថ្ងៃអាទិត្យ ទី ២១ ខែមេសានេះ ដោយស្នាដៃមនុស្សចំនួន ៧នាក់ បានបំផ្ទុះគ្រាប់បែកនៅកន្លែងកើតហេតុ។

ហេតុការណ៍ផ្ទុះគ្រាប់បែកនៅស្រីលង្កា

សូមបញ្ជាក់ផងដែរថា កំពូលមហាសេដ្ឋីរូបនេះ មានកូនៗចំនួន ០៤នាក់ ដោយបានរៀបការជាមួយលោកស្រី Anne Storm-Pedersen តែបន្សល់ទុកនូវកូនតែ ១នាក់ប៉ុណ្ណោះ ព្រោះ ៣នាក់ទៀត បានបាត់បង់ជីវិតហើយកាលពីថ្ងៃអាទិត្យ ដោយការបំផ្ទុះគ្រាប់បែក។

ហេតុការណ៍ផ្ទុះគ្រាប់បែកនៅស្រីលង្កា

មហាសេដ្ឋី Anders Holch Povlsen ជាសេដ្ឋីដែលមានលុយច្រើនជាងគេបំផុតនៅប្រទេសដាណឺម៉ាក ហើយសព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិសរុប ៨ពាន់លានដុល្លារអាមេរិក ដោយមានជំនួញលើ សំលៀកបំពាក់ម៉ាកដ៏ល្បីល្បាញ Bestseller ផងដែរ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ theguardian, wikipedia