សូមប្រយ័ត្ន! អាកាសធាតុក្តៅបែបនេះ សូមកុំញ៉ាំ​ទុរេន​ហួសហេតុពេក ព្រោះ …..

វេជ្ជបណ្ឌិតថៃ ព្រមាន​ថា ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ញ៉ាំ​ទុរេន​ច្រើន ក្នុង​​ខែ​ក្តៅ​នេះ ព្រោះ​អាច​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព។

លោក​វេជ្ជបណ្ឌិត Sanpong Rithraksa ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថរបស់​ថៃ បញ្ជាក់​ថា ញ៉ាំ​ទុរេន​ច្រើន អាច​បង្កើន​កម្ដៅ​ក្នុង​ខ្លួន និង​បណ្ដាល​ឲ្យ​កើត​ដំបៅមាត់ (Canker Sore) ហើយ​ក៏បង្ក​គ្រោះថ្នាក់​ចំពោះ​​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​​ ដូចជា​​​ជំងឺ​លើសឈាម និង​បេះដូង។

​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថ​ដដែល​​នេះ បន្ដ​ថា ទុរេន មាន​កាល់ឡូរី​ខ្ពស់ ដូច្នេះ​ការ​ញ៉ាំ​ផ្លែឈើ​មួយ​មុខ​នេះ គួរតែមាន​កំណត់ ជាពិសេស​នៅពេល​អាកាសធាតុ​កាន់តែក្តៅ។

ទន្ទឹម​នឹង​ទុរេន​ធ្វើ​ទុក្ខ លោក​ណែនាំ​ថា ​មង្ឃុត ជា​ផ្លែឈើ​ល្អ ជួយ​បន្ថយ​កម្ដៅ។ លោក​ថា ភេសជ្ជៈ​រុក្ខជាតិ ក៏អាច​ជួយ​កាត់បន្ថយ​កម្ដៅ​ក្នុង​ខ្លួន​បាន​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

​ប្រភព៖ hellokrupet