ភ្ញាក់ផ្អើល! មិននឹកស្មានថា ផ្ទះសម្តេច ហ៊ុន សែន មានដំណាំច្រើនសន្ធឹកបែបនេះនោះទេ

គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញចំការដំណាំទាំងបន្លែ ផ្លែឈើហូបផ្លែ និងទាំងការចិញ្ចឹមត្រី នៅក្នុងលំនៅដ្ឋានរបស់សម្តេចជាសាធារណៈ។

អ្វីដែលពិសេសជាងនេះទៀត សម្តេចតេជោ ក៏បានបង្ហាញថា រាល់ចំការដំណាំ ផ្លែឈើហូបផ្លែ ជាស្នាដៃដាំ និងដឹកនាំដាំ ដោយឧត្តមភរិយារបស់សម្តេចផ្ទាល់តែម្តង ដោយដំណាំមើលទៅគួរឱ្យចង់គយគន់, គួរឱ្យចចង់ទស្សនា និងចង់សាកភ្លក្សរសជាតិដំណាំទាំងនោះខ្លាំងណាស់។

ក្នុងហ្វេសប៊ុកសម្តេចបានសរសេរថា៖ «ល្ងាចនេះផ្លាស់វិធីហាត់ប្រាណពីការដើរលើម៉ាសុីន និងធាក់កង់ក្នុងបន្ទប់មកដើរតាមធម្មជាតិនៅខាងក្រៅវិញម្តង។ មិនសូវបានដើរទេឆ្លៀតពេលមើលផលដំណាំដែលភរិយាខ្ញុំបានដាំ និងដឹកនាំដាំ»៕

នេះជាដំណាំដែលសម្តេចបានបង្ហោះនៅក្នុងបណ្តាញសង្គម

តោះមកទស្សនាដំណាំដែលដាំដោយលោកជំទាវទាំងអស់គ្នា៖

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង