គាំទ្រពេញទំហឹង! ព្រះសង្ឃវត្តដូនស្តើង ដាំបន្លែធម្មជាតិគ្រប់មុខ រហូតដល់ ….

នេះគឺជារឿងមួយដ៏គំរូណាស់ដោយព្រះសង្ឃវត្តដូនស្តើង ខេត្តព្រៃវែង បានដាំបន្លែធម្មជាតិគ្រប់មុខ ទុកសម្រាប់ឆាន់ក្នុងវត្ត ដោយសារការដាំបន្លែច្រើន ឆាន់មិនអស់ ទើបធ្វើឲ្យព្រះសង្ឃវត្តសិរិសាគរ ដូនស្ដើង បានចែករំលែកទៅអ្នកភូមិដែល​រស់នៅជិតវត្តថែមទៀតផង។

ដោយកាលពីពេលថ្មីៗនេះ យោងតាមហ្វេសបុក វត្តសិរិសាគរ ដូនស្ដើង បានបង្ហោះនិងសរសេររៀបរាប់ថា៖

” បន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យើងបានចែករំលែកដល់បរិសទ័ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក