ក្រុមហ៊ុន LG បិទរោងចក្រផលិតទូរសព្ទនៅកូរ៉េ ត្រៀមបង្កើតរោងចក្រផលិតនៅវៀតណាមហើយ

ក្រុមហ៊ុនទូរសព្ទចល័ត LG ត្រៀមផែនការដើម្បីបង្កើតរោងចក្រថ្មីទៅប្រទេសវៀតណាម ដោយបិទរោងចក្រនៅប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងស្ដារផលិតកម្ម ឡើងវិញស្របពេលដែលក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខនឹងការថយចុះ​នៃតម្រូវការជាសកលតាំងពីពាក់កណ្តាលឆ្នាំ២០១៧មកម៉្លេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន LG ស្ថិតនៅលំដាប់ថ្នាក់លេខ ៣ នៅទីផ្សារទូរសព្ទចល័តប្រទេសអាមេរិក បន្ទាប់ពីទីផ្សារក្រុមហ៊ុនទូរសព្ទចល័ត Apple និង ក្រុមហ៊ុន Samsung។ ក្រុមហ៊ុនទូរសព្ទចល័ត LG កំពុងតែធ្លាក់ចុះខ្លាំង នៅរយៈប៉ុន្មានចុងក្រោយនេះ តែបើផ្លាស់ប្តូររោងចក្រទៅវៀតណាម អាចបង្កើនការផលិតប្រមាណ ៨៣% ស្មើនឹង ១១លានគ្រឿង នៅពាក់កណ្តាលឆ្នាំ២០១៩។

ក្រៅពីប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន LG ក៏មានរោងចក្រផលិតទូរសព្ទផ្ទាល់ខ្លួននៅប្រទេសចិន, ប្រេស៊ីល និងឥណ្ឌាផងដែរ។ ក្រៅពីក្រុមហ៊ុន LG ក៏មានក្រុមហ៊ុន ទូរសព្ទចល័ត Samsung ដោយនឹងបិទរោងចក្រផលិតនៅប្រទេសចិន និងក្រុមហ៊ុន Sony ក៏បានប្រកាសបិទរោងចក្រខ្លួននៅក្រុងទីក្រុងប៉េកាំងផងដែរ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ channelnewsasia