រដ្ឋមន្រ្តីគំរូមែន! ឯកឧត្តម ស៊ុន ចាន់ថុល រត់ហាត់ប្រាណ ដើម្បីពិនិត្យមើលគុណភាពផ្លូវ

គុណភាពផ្លូវនៅប្រទេសកម្ពុជា ហាក់មុនសូវរឹងមាំ ខណៈទាំងរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធព្យាយាមត្រួតពិនិត្យ និងខិតខំធ្វើឱ្យបានម៉ត់ចត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យកាន់តែល្អប្រសើរ និងគង់វង្សបានយូរអង្វែង។

សកម្មភាពរត់ហាត់ប្រាណរបស់រដ្ឋមន្រ្តី

បើទោះបីមានការខិតខំប្រឹងប្រែង និងត្រួតពិនិត្យយ៉ាងល្អិតល្អន់យ៉ាងណាក៏ដោយ ក៏គុណភាពផ្លូវមួយចំនួននៅតែរក្សាមិនបានយូរអង្វែង ក៏ព្រោះតែឡានធំៗដែលដឹកទំងន់ធ្ងន់ នៅតែបើកបរឆ្លងកាត់ និងខ្វះការថែទាំពីមន្ត្រីក្រោមឱវាទ។

សកម្មភាពរត់ហាត់ប្រាណរបស់រដ្ឋមន្រ្តី

ហេតុនេះហើយ ទើបកាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតកម្មវិធីតាមទូរសព្ទ ដែលពលរដ្ឋអាចធ្វើការរាយការណ៍ពីផ្លូវខូច ទៅក្រសួងផ្ទាល់តែម្តង ដើម្បីធ្វើការជួសជុល និងមើលថែគុណភាពផ្លូវបន្ថែមផងដែរ។

អ្វីដែលពិសេសជាងនេះទៀត ឯកឧត្តម ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន សុខចិត្តរត់ហាត់ប្រាណ ដើម្បីត្រួតពិនិត្យមើលគុណភាពផ្លូវ ហេដ្ឋារចនាសម្ព័ន្ធច្រកសេដ្ឋកិច្ច​​​ ដ៏មានសក្តានុពលមួយ​ របស់កម្ពុជា​ ដែលតភ្ជាប់ការដឹកជញ្ជូន​ទំនិញ​ និងភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅមក​ រវាងកម្ពុជា-ថៃ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន