នៅតែមានទៀត! នារីម្នាក់​ ត្រូវ​បាន​អ្នក​រត់​កង់​បី​ PASSAPP ចង់​ធ្វើ​សុី​ តែនាង..

កាលពីពេលថ្មីៗនេះ បើយោងតាម​គណនី​ហ្វេសប៊ុក​ឈ្មោះ​ អ្នក​លក់​ផលិតផល​ វ័យក្មេង​ បានបង្ហោះ​នូវ​រូប​អមជាមួយ​សារ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

«សូមបងប្អូនទាំងអស់​ ជួយចំណាំ ពូម្នាក់នេះ គាត់រត់កង់បី ថ្ងៃទី​ 23/04/2019 វេលាម៉ោង 6:15 នាទី​ នាងខ្ញុំបានជិះ កង់បីគាត់ ពីផ្សារអូឬស្សី ទៅពេទ្យរ៉ុសុី ហើយក៏គាត់បានជូនខ្ញុំ​ទៅ​ ពេលនោះគាត់ក៏ជិះខុសផ្លូវ​ ដែលខ្ញុំបានប្រាប់គាត់ ថា​ពូផ្លូវហ្នឹងមិនមែនទៅខាងផ្ទះខ្ញុំទេ គាត់ក៏ស្រែកដាក់ខ្ញុំថា​ ផ្លូវហ្នឹងជិតដល់ហើយ តែគាត់បានជិះឆ្ងាយៗពេលនោះ​ ខ្ញុំរកចុះ​ គាត់ក៏ស្រែកអោយខ្ញុំថា​ ជិះដល់ហើយ ពេលហ្នឹងខ្ញុំភ័យណាស់​ ខ្ញុំក៏បានទាញទូរសព្ទ័មកតេ​ ទៅបងៗខ្ញុំចុះឡើងៗ ពេលនោះគាត់ជូនខ្ញុំទៅដល់តាខ្មៅ ហើយខ្ញុំនិងពូហ្នឹងក៏ឈ្លោះគ្នានៅលើកង់បី ព្រោះខ្ញុំអោយគាត់ជូនខ្ញុំទៅ​ពេទ្យ​រុស្ស៊ី​ គាត់បែជាជូនខ្ញុំទៅខាងតាខ្មៅ​ ហើយផ្លូវឡើងស្ងាត់គិតថាបើសិនគាត់អត់ស្គាល់ផ្លូវចឹង​ ពេលដែលខ្ញុំប្រាប់ផ្លូវគាត់ គាត់គួរតែទៅផ្លូវដែលយើងប្រាប់ ពេលនោះបងខ្ញុំ​ គាត់​ទូរស័ព្ទ​មករហូត ពេលនោះខ្ញុំក៏បានប្រាប់ទីតាំង​ ដែលខ្ញុំកំពុងតែនៅលើកង់បី ពេលនោះក៏គាត់ជូនខ្ញុំមកវិញ ខ្ញុំឡើងជិះតាំងពីម៉ោង 6:15នាទី ពេលដែលមកដល់ម៉ោង 9:59នាទី ខ្លាចហើយអ្នករត់កង់បី។ខ្ញុំសូមផ្តាំថា​ ស្រីយើងជៀសបានជៀសទៅ​ កុំអោយដូចខ្ញុំ នឹងហើយខ្ញុំជិះពេលព្រឹក ចុះបើជិះពេលល្ងាចវិញ​ ដឹងតែចប់ហើយ បងប្អូនជួយស៊េរផង​ អោយដល់បងប្អូនដែលគាត់រត់កង់បីហ្នឹងផង កុំអោយធ្វើចារឹកថោកដូចពូហ្នឹងអី»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក