ញាក់សាច់! គ្រាន់តែចូលសៀមរាបភ្លាម រតនៈ ពិសិដ្ឋ សែនជ្រូកខ្វៃ ១០ក្បាល ដើម្បី ……

តារាសម្តែង និងជាតារាចម្រៀ​ង​​ប្រុ​សរូបសង្ហាខ្ពស់ស្រឡះ សាច់ដុំធំៗ រតនៈ ពិសិដ្ឋ កំពុងសាងកេ​រ្តិ៍​ឈ្មោះ និងប្រជាប្រិយភាពក្នុងសង្គមសិល្បៈកាន់តែខ្លាំងឡើង ខណៈទីផ្សារការងារកាន់តែមមាញឹកខ្លាំង ខណៈរូបលោកចេញទៅដំណើរកម្សាន្តក្រៅប្រទេសញឹកញាប់ណាស់។

អ្វីដែលកក្រើក និងភ្ញាក់ផ្អើលខ្លាំងនោះគឹ តារាប្រុស លោក រតនៈ ពិសិដ្ឋ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ពីការសែន​ព្រេន​រប​ស់លោក នៅលើទឹកដីខេត្តសៀមរាប យ៉ាងភ្ញាក់ផ្អើលតែម្តង។

ក្នុងនោះដែរ តារាសម្ដែងប្រុសរូបសង្ហារូបនេះ បានរៀបចំគ្រឿង​ដង្វា​យ ក្នុងការបួងសួងសែនព្រេនរបស់ខ្លួន ជាមួយនឹងជ្រូកខ្វៃរហូតដល់ទៅ ១០ក្បាលឯ​ណោះ ក្នុងគោលបំណងដើម្បីរកស៊ីឱ្យកាន់តែកាក់កបខ្លាំងថែមទៀត ដែលធ្វើឲ្យបណ្ដាប្រិយមិត្តលាន់មាត់គ្រប់ៗគ្នាតែម្តង ហើយរូបលោកបានបង្ហោះថា «មកដល់យប់សែនទាំងយប់ជ្រូក​១០ក្បា​ល សូមអោយក្តីប្រាថ្នាកូនចៅបានបានសម្រេច»៕

តោះមកទស្សនារូបភាពទាំងអស់គ្នា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង