ចាប់ពីពេលនេះតទៅ មានតែឧត្តមសេនីយផ្កាយមាស ៤ តែពីររូបគត់ នៅក្រសួង ……….

សព្វថ្ងៃនេះ កម្ពុជាមានកងយោធោច្រើននាក់ណាស់នៅក្នុងស្ថាប័នរដ្ឋ ហើយកំពុងមានតួនាទីខ្ពស់នៅក្នុងជួរដ្ឋាភិបាល ដោយទទួលបានគោរមងារជា ឧត្តមសេនីយត្រី, ឧត្តមសេនីយទោ, ឧត្តមសេនីយឯក និងនាយឧត្តមសេនីយ ចាប់ពីផ្កាយមួយឡើងលើ។

កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកផេកឈ្មោះ “នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន” បានប្រកាសឲ្យដឹងថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានធ្វើការកំណែរទម្រង់ក្រសួងការពារជាតិ ដោយកំណត់ឲ្យមាននាយឧត្តមសេនីយផ្កាយមាស ៤ មានតែចំនួន ២រូបគត់។

នេះជាការប្រកាសរបស់ហ្វេសប៊ុកផេក “នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន” ដែលមានដូចខាងក្រោមនេះ៖ “សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានធ្វើការកំណែរទម្រង់ក្រសួងការពារជាតិ ដោយកំណត់ឲ្យមាននាយឧត្តមសេនីយផ្កាយមាស ៤ មានតែចំនួន ២រូបគត់ គឺ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ខ ភ ម)។ ក្រៅពីនេះនិងសូមឲ្យសគ្រ្ម័ចិត្តទម្លាក់ពីផ្កាយ ៤មកត្រឹម ៣ ផ្កាយ៣ មកត្រឹម២ អគ្គនាយកគឺនៅត្រឹម ៣ មេភូមិភាគ នៅត្រឹម២”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន