អបអរសាទរ! ឪពុកកីឡាករ ចាន់ វឌ្ឍនាកា ឡើងដំណែងនៅក្រសួងកសិកម្ម ជា ……..

កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា បានចាកចេញពីកម្ពុជា ទៅលេងឱ្យក្លឹបកំពូល PKNS FC របស់ប្រទេសម៉ាឡេស៊ី ជាលើកទី២ ហើយ ដោយចូលរួមជាមួយក្រុម​ចំណាត់​ថ្នាក់​លេខ៣។ គួរបញ្ជាក់ផងដែរថា កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ទៅលេងឲ្យកាលពីលើកទី១ គឺក្លឹប PAHANG FA តែគ្រានោះ វឌ្ឍនាកា លេងបានត្រឹមពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ ក៏ត្រូវបានក្លឹបលេខ៤នៃលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៨ នេះប្រកាសចែកផ្លូវគ្នាវិញ។

កីឡាករឆ្នើមរូបនេះ មានឪពុកឈ្មោះ ឯកឧត្តម ចាន់ ចេស្តា ដែលកំពុងកាន់ដំណែងខ្ពស់នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ខណៈឯកឧត្តមធ្លាប់ជាអភិបាលខេត្តកំពត តែក្រោយមកត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែ មករា ឆ្នាំ២០១៨ ដោយមានតួនាទីជា អនុរដ្ឋលេខាធិការនៅក្រសួងនេះតែម្តង។

កាលពីពេលថ្មីៗនេះ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯឧត្តម ចាន់ ចេស្ដា ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែម្តង៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង