ភ្លៀងខ្លាំពេក ធ្វើឱ្យកំពត និងព្រះសីហនុ លិចទឹកនៅតំបន់ទាបហើយ កាលពី ……..

ខែប្រាំងអាកាសធាតុក្តៅខ្លាំង ធ្វើអោយប្រជាជនទូទាំងប្រទេសក្តៅខ្លាំង ខណៈក្រសួង និងស្ថាប័នពាក់ព័ន្ធប្រកាសពីវិធីការពារខ្លួនពីកំដៅ ហើយនៅតំបន់ខ្លះទៀតក៏ខ្វះទឹកប្រើប្រាស់ផងដែរ។

លិចទឹកនៅកំពត

អ្វីដែលប្លែក និងភ្ញាក់ផ្អើលខ្លាំង កាលពីយប់មិញនេះ គឺនៅថៃ្ងទី២៧ ខែមេសា ឆ្នាំ២០១៩ នៅក្រុងកំពត មានភ្លៀងធ្លាក់១មេយ៉ាងខ្លាំង ធ្វើអោយប្រជាជនសប្បាយរីករាយយ៉ាងខ្លាំងព្រោះបានត្រជាក់ និងមានទឹកប្រើប្រាស់ តែស្រង៉ាកចិត្តខ្លាំង ព្រោះនៅតំបន់ទាបមួយចំនួនបែរជាលិចទឹកទៅវិញ។

លិចទឹកនៅកំពត

នេះបើយោងតាមផេកហ្វេសបុករបស់«ក្រសួងធនធានទឹក និងឧតុនិយម» បានបង្ហោះថា៖ «កាលពីយប់ ថៃ្ងទី២៧ ខែមេសា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ នៅក្រុងកំពត ខេត្តកំពត បណ្តាលឲ្យមានការលិចក្នុងក្រុងតំបន់ទាបៗ តែនិងស្រកមកជាធម្មតាវិញ នៅពេល ២ ទៅ ៣ម៉ោង ទៀត។»

លិចទឹកនៅកំពតនៅខេត្តព្រះសីហនុ

ក្រៅតែពីលិចទឹកនៅក្រុងកំពត ភ្លៀងមួយមេនេះ ក៏បានធ្វើឱ្យលិចទឹកនៅតំបន់ទាប នៃខេត្តព្រះសីហនុផងដែរ កាលពីវេលាយប់មិញនេះ តែឥឡូវនេះ បានស្រកអស់ហើយ៕

លិចទឹកនៅកំពតនៅខេត្តព្រះសីហនុ

 

អត្ថបទដោយ៖ លោក ប៊ុត ហេង