ដំណឹងរីករាយ! កម្ពុជាយើង នឹងមានផ្សារបណ្តែតទឹកដំបូងគេបំផុត នៅសៀមរាបហើយ

គំរោង​វិនិយោគ​រមណីយដ្ឋាន​ ​និង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ហើយ​ ​ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេ​នោះ​។​

លោក​សាស្រ្តា​ចារ្យ​ទួស​ ​សា​ភឿន​សហ​ភា​គ​ហ៊ុនិ​ក​នៃ​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ ​ដែល​បា​ននាំ​ក្រុមហ៊ុន​ថៃ​ធំៗ​ចំនួន៣​ ​មក​វិនិយោគ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៩​ ​មេសា​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រត់ការ​ច្បាប់​ ​ដើម្បី​សាងសង់​គំរោង​នេះ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ ​ប្រសិន​ជា​អ្វី​ៗ​ដំណើរការ​បាន​តាម​ការ​គ្រោងទុក​។​លោក​បន្ត​ថា​ ​គំរោង​រមណីយដ្ឋាន​ ​និង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅ​កម្ពុជា​នេះ​ ​ស្ថិតនៅ​លើ​ផ្ទៃដី៥០ហិ​ក​តា​។​

​លោក​សាស្រ្តា​ចារ្យ​ទួស​ ​សា​ភឿន​សហ​ភា​គ​ហ៊ុនិ​ក​នៃ​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ ​ដែល​បា​ននាំ​ក្រុមហ៊ុន​ថៃ​ធំៗ​ចំនួន៣​ ​មក​វិនិយោគ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៩​ ​មេសា​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រត់ការ​ច្បាប់​ ​ដើម្បី​សាងសង់​គំរោង​នេះ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ ​ប្រសិន​ជា​អ្វី​ៗ​ដំណើរការ​បាន​តាម​ការ​គ្រោងទុក​។​លោក​បន្ត​ថា​ ​គំរោង​រមណីយដ្ឋាន​ ​និង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅ​កម្ពុជា​នេះ​ ​ស្ថិតនៅ​លើ​ផ្ទៃដី៥០ហិ​ក​តា​។​

លោក​បន្ត​ថា​ ​“​គំរោង​នេះ​គ្រោង​បោះទុន​វិនិយោគ២០០លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​គំ​រោង​សម្ប​និម្មិត​ធំ​មួយ​និង​ជា​គំរោង​លើកដំបូង​នៅ​កម្ពុជា​ ​ក៏ដូចជា​ក្នុង​ខេត្តសៀមរាប​”​។​ លោក​បន្ត​ថា​ ​“​គំរោង​នេះ​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ស្នាក់នៅ​ ​និង​កំសាន្ត​ក្នុង​ខេត្តសៀមរាប​កាន់តែ​យូរ​ថែមទៀត​”​។​

​ក្រុមហ៊ុន​ថៃ​ទាំង​បី​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​វិនិយោគ​គំរោង​នេះ​ ​រួមមាន​ ​ក្រុមហ៊ុន​ ​Sin​ ​Corp​ ​ក្រុមហ៊ុន​ ​Chang​ ​Siem​ ​Corporation​ ​និង​ក្រុមហ៊ុនTPI​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉​ត៍​ខន​គ្រីត​ធំជាង​គេ​នៅ​ប្រទេស​ថៃ​។​

លោក​សាស្រ្តា​ចារ្យ​ទួស​ ​សា​ភឿន​បាន​បន្ត​ថា​ ​គំរោង​នេះ​មាន​ភាព​ចម្រុះ​ ​ដោយមាន​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ ​ភោជនីយដ្ឋាន​ ​ផ្សារ​បណ្តែត​ទឹកដែល​នឹង​សាងសង់​លើ​ផ្ទៃ​ដ៥០ហិ​ក​តា​ ​ហើយ​វា​នឹងជា​ផ្សារ​បណ្តែត​ទឹកធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​សួន​សប្ប​និម្មិត​ស្ថិតនៅ​លើ​ផ្ទៃដី២០ហិ​ក​តា​ ​ដែល​សួន​ ​នេះ​នឹង​មាន​សត្វ​ចម្រុះ​ ​ដែល​ផុតពូជ​ពី​ពិភពលោក​នេះ​។​

​លោក​សាស្រ្តា​ចារ្យ​បាន​បន្ត​ថា​ ​“​ក្រុមហ៊ុន​របស់​យើង​នឹង​ចុះ​ ​MOU​ ​ជាមួយ​ក្រុមហ៊ុន​ ​ទាំងនោះ​នៅ​ថ្ងៃទី២០កម្ភៈ​នេះ​ ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍន៍​គំរោង​នេះ​ ​ដែល​វា​ជា​គំរោង​ទី១​ ​នៅក្នុង​ខេត្តសៀមរាប​”​។​

ជាមួយ​នេះ​ក្រុមហ៊ុន​ខាងលើ​នឹង​រៀបចំ​ស្ថានីយ៍​ ​ផលិត​ថាមពល​អគ្គិសនី​ដោយ​ប្រើ​ ​ប្រាស់​ផ្ទាំង​សូ​ឡា​ ​លើ​ផ្ទៃដី​ទំហំ​ ​៧០ហិ​ក​តា​ ​ដែល​អាច​ផ្គត់ផ្គង់​ថាមពល​នៅ​ទូទាំង​ខេត្តសៀមរាប​។​ ​គម្រោង​នេះ​ទទួល​បានការ​អនុម័ត​យល់ព្រម​ពី​រដ្ឋាភិបាល​ ​និង​ក្រុមប្រឹក្សា​អភិ​ ​វឌ្ឍន៍​កម្ពុជា​រួចហើយ​។​

​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​លោក​ធួន​ ​ស៊ី​ណា​នបាន​មានប្រសាសន៍​ថា​ ​ការពិត​ខេត្តសៀមរាប​ពិតជា​មាន​សក្តា​នុ​ពល​វិនិយោគ​ ​ប៉ុន្តែ​កន្លងមក​អ្វី​ដែល​យើង​បាន​បង្ហាញ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​របស់​យើង​ ​មាន​ត្រឹម​សំណង់​ប្រាសាទ​ប៉ុណ្ណោះ​ ​ហេតុនេះ​ប្រសិនជា​មានការ​វិនិយោគ​ ​លើ​រមណីយដ្ឋាន​កែច្នៃ​បែបនេះ​ ​និង​ធ្វើឲ្យ​បាន​កាន់តែ​ច្រើន​ ​វា​ពិតជា​មានប្រយោជន៍​ណាស់​ ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ឲ្យ​ស្នាក់នៅ​បាន​យូរ​នៅ​ខេត្តសៀមរាប​ ​ក៏ដូចជា​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​ការ​វិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ​តែ​ត្រូវ​ធ្វើឲ្យ​មាន​ស្តង់​ដា​ ​និង​ទាក់ទាញ​ ​ព្រោះ​បើ​យើង​ធ្វើ​បាន​ល្អ​ ​វា​នឹង​ក្លាយជា​ផលិតផល​ទេសចរ​ ​ណ៍​ថ្មី​ ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ស្នាក់នៅ​កាន់តែ​យូរ​ ​និង​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា​”​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews.today