ប្រសើរណាស់! ជនក្រីក្រ និងកម្មករ កម្មការិនី តាមបណ្តារោងចក្រ នឹងទទួល….

កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញរីទ្ធ ​ បាន​ឲ្យដឹង​ថា​ រាជរដ្ឋាភិបាលបានគិតគូរ ដល់អ្នកក្រីក្រ ជាពិសេសអ្នកសុំទាននៅតាមផ្លូវ ដោយបានធ្វើជាបណ្ណ័សមធម៌ ដើម្បីបង្កលក្ខណៈងាយស្រួល​ ចំពោះពួកគេ​ ពេលមានជំងឺ ចូលពេទ្យសម្រាកព្យាបាល ដោយឥតគិតថ្លៃ ហើយអ្នកទៅ កំដររដ្ឋក៏ផ្តល់ជាថវិកាជូនផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបាន​បន្ថែម​ថា រាជរដ្ឋាភិបាលក៏បានខិតខំជួយមន្រ្តីរាជការ កម្មករ កម្មការិនី តាមបណ្តារោងចក្រ សហគ្រាស និង​ កងកំលាំងប្រដាប់អាវុធទូទាំង ប្រទេស​ ឲ្យទទួលបានសេវាថែទាំ​ និងពិនិត្យព្យាបាលជម្ងឺ​ ដោយឥតគិតថ្លៃ តាមរយៈការចូលជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម​ ហៅកាត់ថា ប.ស.ស៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង