តោះមកស្គាល់ប្រវត្តិសង្ខេបមេដឹកនាំកំពូលទាំង ១០រូប នៃប្រទេសអាស៊ានទាំងអស់

អ្នកទាំងអស់គ្នាប្រាកដជា ចង់ដឹងពីប្រវត្តិខ្លះៗនៃមេដឹកនាំកំពូលអាស៊ានទាំង ១០ ប្រទេសជាក់ជាមិនខានឡើយ ដូចនេះហើយ តើអ្នកស្គាល់ប្រវត្តិរូបមេដឹកនាំអាស៊ានណាខ្លះដែរ? តើគាត់មានប្រវតិ្តការសិក្សាយ៉ាងណា? ប្រវត្តិការងារយ៉ាងណាដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសកម្ពុជា ហ៊ុន សែន (១៩៩៣-បច្ចុប្បន្ន)

  • កំណើត៖ លោក ហ៊ុន សែន (ឈ្មោះដើម ហ៊ុន ប៊ុនណាល់) កើតនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។ 
  • ស្ថានភាពគ្រួសារ៖ លោក ហ៊ុន សែន បានរៀបការជាមួយលោកស្រី ប៊ុនរ៉ានី នៅឆ្នាំ១៩៧៦ ដោយទទួលបានកូនចំនួន ៦ នាក់ (តែម្នាក់បានស្លាប់)។ លោកមានបងប្អូនបង្កើតចំនួន ៦ នាក់ (លោកជាកូនទី ៣) ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី យ៉ុន ដែលពួកគាត់ទាំងពីរបានរៀបការនៅកំឡុងឆ្នាំ១៩៤០។
  • កំរិតការអប់រំ៖ លោក ហ៊ុន សែន បានចាកចេញពីក្រុមគ្រួសាររបស់គាត់នៅពេលលោកមានអាយុ ១៣ ឆ្នាំដើម្បីទៅរៀននៅវត្តមួយនៅទីក្រុងភ្នំពេញ។ នៅពេលលោក លន់ ណុល បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីព្រះសីហនុនៅឆ្នាំ១៩៧០ លោកបានបោះបង់ការសិក្សារបស់គាត់ ដើម្បីចូលរួមជាមួយខ្មែរក្រហម (ពីរឆ្នាំក្រោយមកលោកបានប្តូរឈ្មោះទៅជា ហ៊ុន សែន)។
  • ប្រវត្តិការងារ៖ លោក ហ៊ុន សែន បានឡើងកាន់អំណាចជាមួយពួកខ្មែរក្រហមហើយបានបម្រើជាមេបញ្ជាការកងវរសេនាតូចនៅតំបន់ប៉ែកខាងកើតនៃរបបកម្ពុជាប្រជាធិបតេយ្យ (ឈ្មោះរដ្ឋក្នុងរបបខ្មែរក្រហម) ។ នៅឆ្នាំ១៩៧៧ ក្នុងកំឡុងពេលសម្អាតផ្ទៃក្នុងនៃរបបខ្មែរក្រហមរូបលោក និងក្រុមកងវរសេនាតូចរបស់ខ្លួនបានភៀសខ្លួនទៅវៀតណាម។ បន្ទាប់ពីដួលរលំរបបខ្មែរក្រហមលោកត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា/រដ្ឋកម្ពុជា (PRK/SOC) ឆ្នាំ១៩៧៩។ ឆ្នាំ១៩៨៥ លោកត្រូវបានគេជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីបន្ទាប់ពីមរណភាពរបស់លោក ចាន់ ស៊ី។ ក្រោយពីបោះឆ្នោតរួច លោកបានក្លាយជានាយករដ្ឋមន្រ្តីទី ២ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ រួចបន្តមកជានាយករដ្ឋមន្រ្តីតែម្នាក់ឯងនៅឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន ហើយលោកក៏ជាតំណាងរាស្រ្តខេត្តកណ្តាលតាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។ បន្ថែមលើមុខងារនេះ លោកគឺជាប្រធានគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្នផងដែរ។

២) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសថៃ ប្រាយុទ្ធ (Prayut Chan-o-cha) (២០១៤-បច្ចុប្បន្ន)

  • កំណើត៖ លោក ប្រាយុទ្ធ (Prayut Chan-o-cha) កើតនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ១៩៥៤ ដែលមានស្រុកកំណើតនៅខេត្ត Nakhon Ratchasima ប្រទេសថៃ។ 
  • ស្ថានភាពគ្រួសារ៖ លោក ប្រាយុទ្ធ បានរៀបការជាមួយលោកស្រី Naraporn Chan-o-cha ដែលជាអតីតសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Chulalongkorn ដោយទទួលបានកូន ០២ នាក់។
  • កំរិតការអប់រំ៖ លោក ប្រាយុទ្ធ បានសិក្សានៅថ្នាក់ត្រៀមប្រឡងនៅសាលាកងអាវុធហត្ថថ្នាក់ទី ១២, មហាវិទ្យាល័យអគ្គបញ្ជាការ និងឧត្តមសេនីយ៍ (CGSC) ថ្នាក់ទី ៦៣, មហាវិទ្យាល័យការពារជាតិថៃ (NDC) ៥០២០ និងបានចូលរៀនវគ្គបណ្តុះបណ្តាលមន្រ្តីនាយទាហានថ្នាក់ទី ៥១ និងវគ្គបណ្តុះបណ្តាលមន្រ្តីនាយទាហានថ្មើរជើង ថ្នាក់ទី ៣៨, គាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ័នៅវិទ្យាសាស្ត្រពីរាជបណ្ឌិតសភាយោធា Chulachomklao។
  • ប្រវត្តិការងារ៖ លោក ប្រាយុទ្ធ ធ្លាប់ធ្វើជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថថៃ ចាប់ពីថ្ងៃទី ០១ តុលា ២០១០-៣០ កញ្ញា ២០១៤។ សព្វថ្ងៃនេះ លោក ប្រាយុទ្ធ កំពុងកាន់ដំណែងជាក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤-បច្ចុប្បន្ន និងកំពុងកាន់ដំណែងជានាយករដ្ឋមន្រ្តីប្រទេសថៃទី ២៩ ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤-បច្ចុប្បន្ន។

៣) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសឡាវ Thongloun Sisoulith (២០១៦-បច្ចុប្បន្ន)

  • កំណើត៖ លោក Thongloun Sisoulith កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានស្រុកកំណើតនៅខេត្តហ៊ួផាន (Houaphan) ប្រទេសឡាវ។
  • កំរិតការអប់រំ៖ លោក Thongloun Sisoulith បានសិក្សានៅមហាវិទ្យាល័យ Pedagogical Neo Lao Hak Sat ក្នុងខេត្ត Houaphan ពីឆ្នាំ១៩៦២-១៩៦៩ រួចបានបន្តការសិក្សានៅសហភាពសូវៀត (ប្រទេសរុស្ស៊ី) រួមបញ្ចូលជាមួយនឹងការសិក្សានោះ លោក Thongloun Sisoulith អាចនិយាយភាសាវៀតណាម, រុស្ស៊ី និងអង់គ្លេសផងដែរ។
  • ប្រវត្តិការងារ៖ លោក Thongloun Sisoulith ធ្លាប់ធ្វើជាអនុរដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសពីឆ្នាំ ១៩៨៧-១៩៩២, ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គម ពីឆ្នាំ១៩៩៣-១៩៩៧ និងជាសមាជិករដ្ឋសភាជាតិពីឆ្នាំ ១៩៩៨-២០០០។ ក្នុងនោះផងដែរ លោក Thongloun Sisoulith បានក្លាយជាអនុរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការផែនការរបស់រដ្ឋនៅថ្ងៃទី ២៧​ ខែមីនា ឆ្នាំ២០០១ និងត្រូវបានតែងតាំងជារដ្ឋមន្រ្តីបរទេសនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០០៦ ជំនួសដំណែងលោក Somsavat Lengsavad ដែលត្រូវផ្លាស់ចេញ។ សព្វថ្ងៃនេះ លោក Thongloun Sisoulith កំពុងកាន់ដំណែងជាប្រធានាធិបតីប្រទេសឡាវទី ១៧ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦។

៤) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសវៀតណាម Trần Đại Quang (២០១៨-បច្ចុប្បន្ន)

  • កំណើត៖ លោក Nguyễn Phú Trọng កើតនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ១៩៤៤ នៅក្នុងស្រុកដុងអាន ទីក្រុងហាណូយ ក្រោយមកលោកបានរៀបការជាមួយលោកស្រី Ngô Thị Mẫn។
  • កំរិតការអប់រំ៖ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិវៀតណាម នៅទីក្រុងហាណូយ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៨ ជំនាញផ្នែកនិពន្ធពីប្រវត្តិសាស្រ្ត។ នៅឆ្នាំ១៩៨១ លោកបានទៅសិក្សានៅប្រទេសរុស្ស៊ី (អតីសូវៀត) ជំនាញផ្នែកបណ្ឌិតសភាបែបវិទ្យាសាស្រ្ត ហើយទទួលបានសញ្ញាបត្រនៅឆ្នាំ១៩៨៣។
  • ប្រវត្តិការងារ៖ លោកបានក្លាយជាសមាជិកបក្សគុម្មុយនីសវៀតណាមនៅខែធ្នូ ឆ្នាំ១៩៦៨ ក្រោយមកលោកបានក្លាយជាគណកម្មាការកណ្តាលបក្ស តាំងពីខែមករា ឆ្នាំ១៩៩៤មកម៉្លេះ។ លោកបានក្លាយជាឧបនាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋសភាជាតិនៅខែឧសភា ឆ្នាំ២០០២ ហើយនៅឆ្នាំ២០០២-២០០៦ លោកបានក្លាយជាអគ្គលេខាកណ្តាលបក្ស នៅទីក្រុងហាណូយ។ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០០៦ លោកត្រូវបានតែងតាំងជា ប្រធានរដ្ឋសភាជាតិ ហើយនៅឆ្នាំនោះដែរ លោកបានក្លាយជាសមាជិកក្រុមប្រឹក្សាការពារ និងសន្តិសុខ។ ចុងក្រោយ លោក Nguyễn Phú Trọng បានក្លាយជាប្រធានាធិបតីវៀតណាមទី ៩ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ កំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងរដ្ឋសភាជាតិ។

៥) ប្រវត្តិសង្ខេបស្តេច និងនាយករដ្ឋមន្រ្តីប្រទេសព្រុយណេ Hassanal Bolkiah (១៩៦៧-បច្ចុប្បន្ន)

  • កំណើត៖ ព្រះអង្គ Hassanal Bolkiah ប្រសូតនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ១៩៤៦ ដែលមានស្រុកកំណើតនៅទីក្រុងបង់ដាសេរីបេកាវ៉ាន់ ប្រទេសព្រុយណេ។
  • ស្ថានភាពគ្រួសារ៖ ព្រះអង្គ Hassanal Bolkiah បានរៀបអភិសេកចំនួន ៣ លើក ដោយលើកទី ១ រៀបអភិសេកជាមួយព្រះនាង Raja Isteri Pengiran Anak Hajah Saleha (១៩៦៥-បច្ចុប្បន្ន), លើកទី ២ បានរៀបអភិសេកជាមួយព្រះនាង Hajah Mariam (១៩៨២-២០០៣) និងលើកទី ៣ បានរៀបអភិសេកជាមួយព្រះនាង Azrinaz Mazhar (២០០៥-២០១០) ដោយមានបុត្រាបុត្រីចំនួន ១២ ព្រះអង្គ។
  • កំរិតការអប់រំ៖ ព្រះអង្គ Hassanal Bolkiah បានចូលរៀននៅវិទ្យាល័យ Victoria Institution ក្នុងទីក្រុងកូឡាឡាំពួ ក្នុងប្រទេសម៉ាឡេស៊ី និងបានចូលរៀននៅសាលារាជបណ្ឌិតសភាយោធា Sandhurst ក្នុងចក្រភពអង់គ្លេស នៅឆ្នាំ១៩៦៧។ 
  • ប្រវត្តិការងារ៖ ព្រះអង្គ Hassanal Bolkiah កំពុងធ្វើជាអ្នកប្រឹក្សាយោបល់នៅសាកលវិទ្យាល័យបច្ចេកវិទ្យាព្រុយណេ ចាប់ពីឆ្នាំ២០០៨-បច្ចុប្បន្ន និងអ្នកប្រឹក្សាយោបល់នៅសាកលវិទ្យាល័យ Sultan Sharif Ali Islamic ចាប់ពីឆ្នាំ២០០៧-បច្ចុប្បន្ន។ ព្រះអង្គ Hassanal Bolkiah កំពុងធ្វើជារដ្ឋមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មព្រុយណេ ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥-បច្ចុប្បន្ន, រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៨៤-បច្ចុប្បន្ន ជាពិសេសព្រះអង្គ កំពុងធ្វើជារដ្ឋមន្រ្តីក្រសួងការពារ និងមេបញ្ជាការកងរាជអាវុធហត្ថប្រ៊ុយណេ ចាប់ពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ១៩៨៦-បច្ចុប្បន្ន។ សព្វថ្ងៃនេះ ព្រះអង្គ Hassanal Bolkiah កំពុងធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសព្រុយណេ តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៨៤-បច្ចុប្បន្ន និងជាព្រះមហាក្សត្រនៃប្រទេសព្រុយណេ តាំងពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ១៩៦៧-បច្ចុប្បន្ន។

៦) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី Mahathir Mohamad (២០១៨-បច្ចុប្បន្ន)

  • កំណើត៖ លោក Mahathir Mohamad កើតនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩២៥ នៅក្នុងទីក្រុង Alor Setar នៃប្រទេសម៉ាឡេស៊ី។
  • ស្ថានភាពគ្រួសារ៖ លោកបានរៀបការជាមួយលោកស្រី Tun Siti Hasmah Mohamad Ali នៅឆ្នាំ១៩៥៦ ដោយទទួលបានកូន ៧នាក់នៅក្នុងបន្ទុក។
  • កំរិតការអប់រំ៖ លោកបានចូលរៀននៅសាលា Seberang Perak Malay Boys នៅក្នុងកំឡុងឆ្នាំ១៩៣០ ដោយត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ លោកបានក្លាយជាសិស្សពូកែនៅក្នុងថ្នាក់ផងដែរ ផ្នែកជំនាញភាសាអង់គ្លេស បន្ទាប់មកលោក បានបញ្ចប់ថ្នាកអនុវិទ្យាល័យនៅខែធ្នូ ឆ្នាំ១៩៤៦។ ក្រោយមកទៀត លោកបានចូលរៀននៅមហាវិទ្យាល័យ King Edward VII (ឥឡូវឈ្មោះ សាកលវិទ្យាល័យជាតិសិង្ហបុរី) ជំនាញផ្នែកពេទ្យ នៅប្រទេសសិង្ហបុរី​។
  • ប្រវត្តិការងារ៖ កំឡុងពេលសង្គ្រាមលោកលើកទី២ លោកបានបើកមុខរបរលក់កាហ្វេ និងលក់ចេកចៀន។ ក្រោយពីបញ្ចប់ការសិក្សាផ្នែកពេទ្យ លោកបានក្លាយជាគ្រូពេទ្យ ដោយធ្វើការជាមួយរដ្ឋាភិបាល ពេលពេលលោករៀបការនៅឆ្នាំ១៩៥៦។ ក្រោយមកលោកបានត្រឡប់ទៅសង់ផ្ទះដ៏ធំ ដើម្បីបង្កើតមន្ទីរពេទ្យនៅស្រុកកំណើត ហើយបានក្លាយជាគ្រូពេទ្យម៉ាឡេតែម្នាក់គត់ ដែលមានទីតាំងនៅតំបន់នោះ។ លោកបានចូលរួមក្នុងឆាកនយោបាយ ហើយបានក្លាយជាសមាជិកព្រឺទ្ធសភានៅចន្លោះឆ្នាំ១៩៦៤-១៩៦៩ ក្នុងខេត្ត Kedah និងសមាជិកព្រឹទ្ធសភា នៅតំបន់ Kubang Pasu ក្នុងកំឡុងឆ្នាំ ១៩៧២-១៩៧៤ ប្រទេសម៉ាឡេស៊ី។ លោក បានធ្វើជាសមាជិកព្រឹទ្ធសភា នៅក្នុងស្ថាប័នសហព័ន្ធកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ១៩៧៤-២១ ខែមីនា ឆ្នាំ២០០៤ នៅក្នុងខេត្ត Kedah។ លោក ក៏ធ្លាប់ធ្វើជា រដ្ឋមន្រ្តីក្រសួងអប់រំនៅឆ្នាំ ១៩៧៤-១៩៧៧, ធ្លាប់ជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៅឆ្នាំ១៩៧៨-១៩៨, ធ្លាប់ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៅឆ្នាំ១៩៨១-១៩៨៦, រដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសនៅឆ្នាំ១៩៨៦-១៩៩៩, ជារដ្ឋមន្រ្តីចំនួនពីរដងនៅក្រសួងហិរញ្ញវត្ថុ (ឆ្នាំ១៩៩៨-១៩៩៩ និងឆ្នាំ២០០១-២០០៣), ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅឆ្នាំ១៩៧៦-១៩៨១ និងជាអគ្គលេខាធិការនៃកិច្ចប្រជុំ Non-Aligned Movement នៅក្នុងចំណោម ១២០ប្រទេសចូលរួម,​ សព្វថ្ងៃ ជាប្រធានបក្ស ជនជាតិដើមម៉ាឡេស៊ី និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីពីរដង ហើយកំពុងកាន់ដំណែងសព្វថ្ងៃនេះ (លើកទី ១ នៅចន្លោះឆ្នាំ១៩៨១-២០០៣ និងនៅឆ្នាំ២០១៨ រហូតមកដល់សព្វថ្ងៃនេះ)។

៧) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី Joko Widodo (២០១៤-បច្ចុប្បន្ន)

  • កំណើត៖ លោក Joko Widodo កើតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩៥៣ ដែលមានស្រុកកំណើតនៅទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។
  • ស្ថានភាពគ្រួសារ៖ លោក Joko Widodo បានរៀបការលោកស្រី Iriana ដែលជាអតីតមេដឹកនាំអង្គការអប់រំផ្នែកសុខុមាលភាពគ្រួសារ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៨៦ ដោយទទួលបានកូនចំនួន ០៣ នាក់ (ប្រុស ០២ នាក់)។ លោក Joko Widodo ជាកូនប្រុសរបស់លោក លីខខ្វាន់យូ ដែលជាបិតាស្ថាបនិកប្រទេសសិង្ហបុរី និងជានាយករដ្ឋមន្រ្តីទី ១ នៃប្រទេសសិង្ហបុរីផងដែរ។
  • កំរិតការអប់រំ៖ លោក Joko Widodo បានចាប់ផ្តើមចូលរៀននៅសាលារដ្ឋថ្នាក់បឋម និងអនុវិទ្យាល័យ Tirtoyoso ដែលជាសាលាដែលពលរដ្ឋក្រីក្រចូលរៀន។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋម និងអនុវិទ្យាល័យរួច លោកបានបន្តការសិក្សាថ្នាក់វិទ្យាល័យ ១ Surakarta តែត្រូវប្រឡងធ្លាក់ ដូចនេះលោកបានបន្តការសិក្សានៅថ្នាក់វិទ្យាល័យ ៦ Surakarta ជំនួសវិញ។ លោក Joko Widodo បានបញ្ជប់ថ្នាក់មហាវិទ្យាល័យព្រៃឈើ ក្នុងសាកលវិទ្យាល័យ Gadjah Mada នៅឆ្នាំ១៩៨៥ ដែលជាកន្លែងការងាររបស់លោកក្នុងការសិក្សា និងស្រាវជ្រាវទៅលើក្តារឈើបន្ទះ។
  • ប្រវត្តិការងារ៖ លោក Joko Widodo នៅពេលអាយុ ១២ ឆ្នាំ លោកចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនគ្រឿងសង្ហាររឹមឪពុករបស់លោក បន្ទាប់មកលោកបានបង្កើតក្រុមហ៊ុនគ្រឿងសង្ហាររឹមដោយខ្លួនឯង។ ក្រោយមកទៀតលោកមកធ្វើជាចៅហ្វាយក្រុង Surakarta ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០៥-០១ ខែតុលា ឆ្នាំ២០១២ ហើយចុងក្រោយលោកធ្វើជាចៅហ្វាយក្រុង Jakarta ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២-១៦ ខែតុលា ឆ្នាំ២០១៤។ សព្វថ្ងៃនេះ លោក Joko Widodo កំពុងកាន់ដំណែងជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីទី ៧ ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៤។

៨) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី Lee Hsien Loong (២០០៤-បច្ចុប្បន្ន)

  • កំណើត៖ លោក Lee Hsien Loong កើតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ១៩៥២ ដែលមានស្រុកកំណើតប្រទេសសិង្ហបុរី។
  • ស្ថានភាពគ្រួសារ៖ លោក Lee Hsien Loong បានរៀបការចំនួន ០២ លើក ដោយលើកទី ១ រៀបការជាមួយលោកស្រី Wong Ming Yang (តែបានស្លាប់នៅឆ្នាំ១៩៨២ ដោយសារជំងឺគាំងបេះដូង) និងលើកទី ២ ជាមួយលោកស្រី Ho Ching នៅឆ្នាំ១៩៨៥ ដោយទទួលបានកូនទាំងអស់ចំនួន ០៤ នាក់។
  • កំរិតការអប់រំ៖ លោក Lee Hsien Loong បានចូលរៀននៅសាលាបឋមសិក្សា Nanyang និងចូលរៀននៅសាលាវិទ្យាល័យកាតូលីក រួចបន្តចូលរៀននៅមហាវិទ្យាល័យជាតិជាន់ខ្ពស់។ នៅឆ្នាំ១៩៧១ លោកទទួលបានអាហាររូបករណ៍របស់ប្រធានាធិបតីពីគណៈកម្មាធិការសាវាសាធារណៈទៅសិក្សាផ្នែកគណិតវិទ្យានៅមហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Cambridge ក្នុងប្រទេសអង់គ្លេស។ លោក Lee Hsien Loong ទទួលសញ្ញាប័ត្របរិញ្ញាផ្នែកគណិត និងឌីសប្លូមផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅឆ្នាំ១៩៧៤។ នៅឆ្នាំ១៩៨០ លោក Lee Hsien Loong បានបញ្ចប់ថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណនៅសាកលវិទ្យាល័យ Harvard។
  • ប្រវត្តិការងារ លោក Lee Hsien Loong ធ្លាប់ធ្វើជាកងកម្លាំងប្រដាប់អាវុធសិង្ហបុរីនៅឆ្នាំ១៩៧១ និងបម្រើការងារជាមន្រ្តីរាជការចាប់ពីឆ្នាំ ១៩៧៤-១៩៨៤។ នៅឆ្នាំ១៩៧៨ លោក Lee Hsien Loong បានចូលរួមក្នុងបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅក្នុង Fort Leavenworth ហើយបានកាន់មុខតំណែងបុគ្គលិក និងបញ្ជាការផ្សេងៗរួមមានប្រធាននាយកដ្ឋានប្រតិបត្តិការនិងផែនការរួម និងប្រធានបុគ្គលិកនៃនាយទាហាន។ លោក Lee Hsien Loong ជាសមាជិកសភាចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៤-៣១ ខែសីហា ឆ្នាំ១៩៩១, ធ្លាប់បានធ្វើជាឧបនាយករដ្ឋមន្រ្តីចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ១៩៩០-១២ ខែសីហា ឆ្នាំ២០០៤ និងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០០១-០១ ខែធ្នូ ឆ្នាំ២០០៧។ សព្វថ្ងៃនេះ លោក Lee Hsien Loong កំពុងធ្វើជាសមាជិកសភានៃ Ang Mo Kio GRC ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៩១-បច្ចុប្បន្ន, កំពុងធ្វើជាអគ្គលេខាធិការបក្សសកម្មភាពប្រជាជន ចាប់ពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០០៤-បច្ចុប្បន្ន និងកំពុងធ្វើជានាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរីទី ៣ ចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៤-បច្ចុប្បន្ន។

៩) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសហ្វលីពីន Rodrigo Duterte (២០១៦-បច្ចុប្បន្ន)

  • កំណើត៖ លោក Rodrigo Duterte កើតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ១៩៤៥ ដែលមានស្រុកកំណើតក្នុងទីក្រុង Maasin, ខេត្ត Leyte នៃប្រទេសហ្វីលីពីន។
  • ស្ថានភាពគ្រួសារ៖ លោក Rodrigo Duterte បានរៀបការជាមួយលោកស្រី Elizabeth Zimmerman (១៩៧៣-២០០០) ដោយទទួលបាន ០៤ នាក់)។ លោក Rodrigo Duterte មានឪពុកឈ្មោះ Vicente Duterte ដែលជាអ្នកនយោបាយ និងមេធាវីម្នាក់ និងម្តាយឈ្មោះ Soledad Roa ដែលជាគ្រូបង្រៀន។
  • កំរិតការអប់រំ៖ លោក Rodrigo Duterte បានរៀននៅសាលាបឋមសិក្សា Laboon និង Santa Ana ដោយបញ្ចប់ថ្នាក់នៅឆ្នាំ១៩៥៦។ លោក Rodrigo Duterte បានបញ្ចប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ បន្ទាប់មកចូលរៀននៅមហាវិទ្យាល័យ Holy Cross Digos (ឥលូវឈ្មោះថា មហាវិទ្យាល័យ Cor Jesu) ក្រោយមក លោកត្រូវបានគេបណ្តេញចេញពីសាលាចំនួន ២ ដង ដោយសារប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងរបស់សាលា។ លោក Rodrigo Duterte បានទទួលសញ្ញាបត្រ័បរិញ្ញា ផ្នែកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ Lyceum of the Philippines នៅឆ្នាំ១៩៦៨ និងទទួលបានសញ្ញាបត្រ័ច្បាប់ពីមហាវិទ្យាល័យច្បាប់ San Beda ក្នុងឆ្នាំ១៩៧២។ ក្នុងឆ្នាំនោះដែរ លោកបានប្រឡងជាប់ ហើយបានក្លាយជាមេធាវីពិសេសនៅការិយាល័យអយ្យការក្រុងនៅទីក្រុងដាវ៉ាវពីឆ្នាំ ១៩៧៧-១៩៧៩, ជាជំនួយព្រះរាជអាជ្ញាក្រុងទីបួន ពីឆ្នាំ ១៩៧៩-១៩៨១, ជាជំនួយព្រះរាជអាជ្ញាក្រុងទីបី ពីឆ្នាំ១៩៨១-១៩៨៣ និងជាជំនួយព្រះរាជអាជ្ញាក្រុងទីពីរ ពីឆ្នាំ១៩៨៣-១៩៨៦។
  • ប្រវត្តិការងារ៖ លោក Rodrigo Duterte ធ្លាប់ធ្វើជាសមាជិកសភាក្នុងក្រុងដាវ៉ាវ (Davao) នៃស្រុកទី ១ ចាប់ពីថ្ងៃទី ៣០ មិថុនា ១៩៩៨-៣០ មិថុនា ២០០១, ធ្លាប់ធ្វើជាអភិបាលរងក្រុងដាវ៉ាវ (Davao) ចាប់ពីថ្ងៃទី ៣០ មិថុនា ២០១០-៣០​ មិថុនា ២០១៣, ធ្លាប់ធ្វើជាអភិបាលក្រុងដាវ៉ាវ (Davao) ចំនួន ៣ លើក (លើកទី ១ ចាប់ពីថ្ងៃទី ០២ កុម្ភៈ​ ១៩៨៨-១៩ មីនា ១៩៩៨, លើកទី ២ ចាប់ពីថ្ងៃទី ៣០ មិថុនា ២០០១-៣០ មិថុនា ២០១០ និងលើកទី ៣ ចាប់ពីថ្ងៃទី ៣០ មិថុនា ២០១៣-៣០ មិថុនា ២០១៦)។ សព្វថ្ងៃនេះ លោក Rodrigo Duterte កំពុងកាន់ដំណែងជាប្រធនាធិបតីហ្វីលីពីនទី ១៦ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦-បច្ចុប្បន្ន៕

១០) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា Htin Kyaw (២០១៦-បច្ចុប្បន្ន)

  • កំណើត៖ លោក Htin Kyaw បានកើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៤៦ ស្ថិតនៅទីក្រុង Rangoon ប្រទេសមីយ៉ាន់ម៉ា។ 
  • ស្ថានភាពគ្រួសារ៖ លោក Htin Kyaw រៀបការជាមួយលោកស្រី Su Su Lwin ដែលជាអ្នកនយោបាយម្នាក់ នៅឆ្នាំ១៩៧៣ តែមិនមានកូននោះទេ។ លោក Htin Kyaw មានឪពុកឈ្មោះ Min Thu Wun ដែលជាអ្នកនិពន្ធ និងអ្នកប្រាជ្ញម្នាក់ និងម្តាយឈ្មោះ Kyi Kyi។
  • កំរិតការអប់រំ៖ លោក Htin Kyaw បានបញ្ចប់ថ្នាក់វិទ្យាល័យអង់គ្លេស Methodist នៅឆ្នាំ១៩៦២។ លោកបានបន្តថ្នាក់សាកលវិទ្យាល័យសិល្បះ និងវិទ្យាសាស្រ្ត Rangoon និងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកស្ថិតិនៅឆ្នាំ១៩៦៨។ លោក Htin Kyaw បានបន្តការសិក្សាបន្ថែមទៀតដោយទទួលបានអាហារូបករណ៍នៅវិទ្យាស្ថានវិទ្យាសាស្រ្តកុំព្យូទ័រនៃសាកលវិទ្យាល័យឡុងដ៍ក្នុងឆ្នាំ ១៩៧១-១៩៧២ និងបានចូលរៀននៅវិទ្យាស្ថានកុំព្យូទ័រអេស៊ាអេឡិចត្រូនិចក្នុងទីក្រុងតូក្យូក្នុងឆ្នាំ ១៩៧៤ ហើយលោក Htin Kyaw បានបញ្ចប់ថ្នាក់អនុបណ្ឌិតទី ២ នៅឆ្នាំ១៩៧៥។
  • ប្រវត្តិការងារ៖ លោក Htin Kyaw ចាប់ផ្តើមធ្វើការជាគ្រូបង្រៀន ខណៈពេលដែលលោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ។ បន្ទាប់មកទៀត លោកបានផ្លាស់ប្តូរការងារទៅសាកលវិទ្យាល័យមជ្ឈមណ្ឌលកុំព្យូទ័រ ដោយធ្វើជាអ្នកវិភាគកម្មវិធី /ប្រព័ន្ធនៅឆ្នាំ ១៩៧០។ នៅឆ្នាំ១៩៧៥ លោកធ្វើជានាយករងក្រសួងឧស្សាហកម្ម ហើយនៅឆ្នាំ១៩៨០ លោក Htin Kyaw ត្រូវបានគេតែងតាំងជានាយករងប្រធានមន្ទីរទំនាក់ទំនងសេដ្ឋកិច្ចបរទេស, ជានាយករងក្រសួងហិរញ្ញវត្ថុ និងផែនការ បន្ទាប់មកលោកបានលាលែងពីដំណែងក្នុងជួររាជរដ្ឋាភិបាលនៅឆ្នាំ១៩៩២។ លោក Htin Kyaw បានធ្វើការជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងមូលនិធិ Daw Khin Kyi ដែលបង្កើតឡើងដោយអ្នកស្រី អង់សានស៊ូជី។ សព្វថ្ងៃលោក Htin Kyaw កំពុងកាន់ដំណែងជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាទី ៩ ជំនួសដំណែងអ្នកស្រី អង់សានស៊ូជី ដោយសារច្បាប់នៅប្រទេសមីយ៉ាន់ម៉ាមិនអនុញ្ញាតិ ពីព្រោះលោកស្រីមានប្តី និងកូនៗ ជាជនជាតិអង់គ្លេស។

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, biography