អស់ទាស់! Facebook បានចេញ​មុខងារ​ថ្មី​សម្រាប់​អ្នក​ Single ហើយ

តាម​រយៈ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ Facebook Dating អាច​អនុញ្ញាត​ឲ្យ​អ្នក​ស្វែងរក​គូគាប់ ដោយ​ផ្អែក​តាម​ចំណង់ចំណូលចិត្ត មិត្តភាព​ស្គាល់​បន្ត​គ្នា (Mutual Friends) និង​ការ​ចាប់​អារម្មណ៍​លើ​មាតិកា​តែ​មួយ។

វាត្រូវ​​បាន​ដាក់​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​នេះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ, ប្រេស៊ីល, ប៉េរូ, ឈីលី, បូលីវី, អេក្វាទ័រ, ប៉ារ៉ាហ្គាយ, អ៊ុយរុយហ្គាយ, ហ្គូយ៉ាណា និង ស៊ូរីណាម។ ប្រទេស​ដែល​កំពុង​​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង​នៃ​មុខងារ​នេះ​មាន​ដូច​ជា​កូឡុំប៊ី, ម៉ិកស៊ីកូ, ថៃ, អាហ្សង់ទីន និង​កាណាដា ហើយ​សហរដ្ឋអាមេរិក​នឹង​មាន​ប្រើ​ចុង​ឆ្នាំ​នេះ។

Dating​ មានមុខងារ​ដូច​ខាង​ក្រោម៖
១. បង្កើត​ Profile ថ្មី​នឹង​មិន​បង្ហាញ​ដល់​មិត្តភ័ក្ដិ​ដែល​មាន​លើ​ Profile ដើម ឬ អ្នក​ប្រើ​ប្រាស់​ដែល​មិន​ប្រើ​មុខងារ​ Dating នេះ​ទេ ហើយ​ក៏​មិន​បង្ហាញ​លើ​ News Feed ដែរ។

២. អាច​ចាប់​ផ្ដើម​ស្វែង​រក​ Event នៅ​ក្នុង​​តំបន់​ ​និង ស្វែង​រក​ Group ដែល​​ត្រូវ​​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក។

៣. អាច​ចូល​មើល​ Profile របស់​​អ្នក​ដែល​បាន​ Unlock Profile ហើយនឹង​បាន​ឃើញ​ Profile ដែល​បង្ហាញ​ចេញ​មក​ផ្អែក​​លើ​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា​ ឬ ​មាន​មិត្តភ័ក្ដិ​ដូច​គ្នា។

៤. បើ​​ចាប់​អារម្មណ៍​គ្នា​ នោះអ្នក​នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​សន្ទនា​គ្នា​ តាម​រយៈ​ប្រអប់​សារ​មួយ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ report-news