តម្លៃថោកម៉្លេះ! សំបុត្រ​យន្តហោះ​ភ្នំពេញ-សៀមរាប តែ​ជាង ៥​ម៉ឺន​រៀលប៉ុណ្ណោះ

ប្រិយមិត្ត​ធុញ​ថប់​រឿង​ជិះ​រថយន្ត​ក្រុង​ច្រើន​ម៉ោង​មែន​ទេ… ឥឡូវ​នេះ បើ​ចង់​ដល់​សៀមរាប​ឆាប់ អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ ក្នុង​តម្លៃ​ត្រឹម​តែ ១៣,៥០​ដុល្លារ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដោយ​តម្លៃ​នេះ រាប់​បញ្ចូល​ពន្ធ​ទាំង​អស់​រួច​ជា​ស្រេច។តាម​សេចក្ដី​ប្រកាស​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lanmei Airlines ដែល​បើក​ប្រតិបត្តិការ​នៅ​កម្ពុជា​ឆ្នាំ​២០១៦ កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា តម្លៃ​សំបុត្រ ១៣,៥០​ដុល្លារ​នេះ គឺ​រាប់​បញ្ចូល​ពន្ធ​ទាំង​អស់​រួច​ជា​ស្រេច ហើយ​ពេល​ធ្វើ​ដំណើរ​ក៏​មិន​ត្រូវ​លិខិត​ស្នាម​អ្វី​ច្រើន​ដែរ គឺ​មាន​ត្រឹម​អត្តសញ្ញាណប័ណ្ណ គឺ​អាច​កក់​សំបុត្រ​បាន​ហើយ

អ្នក​ដំណើរ​នឹង​ធ្វើការ​ហោះហើរ​ដោយ​យន្តហោះ​ធុន​ធំ​ប្រភេទ Airbus A320 ប្រកប​ដោយ​ផាសុខភាព ហើយ​យន្តហោះ​នោះ​សុទ្ធតែ​ជា​យន្តហោះ​ថ្មី​ទាំង​អស់ ដោយ​ចំណាយ​ពេល​ហោះ​ហើរ​មិន​ដល់​មួយ​ម៉ោង​ឡើយ។សម្រាប់​ការ​កក់​សំបុត្រ និង​បញ្ជាក់​ព័ត៌មាន​បន្ថែម ពី​តម្លៃ​ពិសេស​នេះ ប្រិយមិត្ត​អាច​ទាក់​ទង​ទៅ​កាន់​លេខ 023 881 865 / 023 881 893៕ ​

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ golovenew