ប្រទេសទាំង ១០ ដែលមានអំពើពុករលួយខ្លាំងជាងគេបំផុតប្រចាំឆ្នាំ២០១៧

បើតាមការផ្សាយរបស់គេហទំព័រ foxnewspoint បង្ហាញមកថាមានប្រទេសចំនួន ១០ ដែលប្រព្រឹត្តអំពើពុករលួយច្រើនជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោមនេះ

១០) ប្រទេសអេរីត្រេ (Eritrea)

ប្រទេសអេរីត្រេ ជាប្រទេសដែលតូច និងកំពុងអភិវឌ្ឍន៍ ហើយស្ថិតនៅក្បែរសមុទ្រក្រហម ក្នុងទ្វីបអាហ្រ្វិក ដែលមានផលិតផលក្នុងស្រុកសរុប ៣.៤ ពាន់លានដុល្លារអាមេរិក និងមានចំនួនប្រជាជនសរុបជាង ៦.៣ លាននាក់។ ដោយយោងតាមរបាយការណ៍បញ្ជាក់ថា ក្នុងប្រទេសនេះ មិនមែនអ្នកវិនិយោគពីក្រៅប្រទេសទេ តែថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ចដោយឲ្យអ្នកវិនិយោគជាជនបរទេសមករកស៊ី ដូចនេះ ចំនួនអំពើពុករលួយក៏កើនឡើងដែរ ពីព្រោះតែមន្រ្តីរាជរដ្ឋាភិបាល។

៩) ប្រទេសស៊ូដង់ខាងត្បូង (South Sudan)

ប្រទេសស៊ូដង់ខាងត្បូង ជាប្រទេសដែលក្មេងខ្ចីជាងគេនៅលើពិភពលោក ពីព្រោះទទួលបានឯករាជ្យនៅឆ្នាំ២០១១ តែប្រទេសនេះមានអំពើពុករលួយខ្លាំងដោយសាររចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដែលជាមេដឹកនាំប្រទេសនេះឆ្លៀតឳកាសទាញយកធនធានផ្សេងៗក្នុងប្រទេសដាក់ក្នុងហោប៉ៅរបស់ខ្លួន។

៨) ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)

ប្រទេសអ៊ូសបេគីស្ថាន មិនត្រឹមតែជាប្រទេសពុករលួយទេ ថែមទាំងមិនមានជនបរទេសណាចង់ទៅលេងប្រទេសនេះផងដែរ ហើយជាប្រទេសមួយដែលសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្ម។ 

៧) ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)

ជាប្រទេសមួយដែលមានអំពើពុករលួយ ហើយជាប្រទេសក្រីក្របំផុតនៅលើពិភពលោក។ អំពើពុករលួយធំបំផុតនៃប្រទេសនេះ គឺមកពីការគ្រប់គ្រងដោយជនផ្តាច់ការ ហើយប្រទេសនេះពិបាកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជន។

៦) ប្រទេសលីប៊ី (Libya)

លីប៊ី ជាប្រទេសធំបំផុតទី ៤ និងដែលសំខាន់ជាងគេនៅក្នុងទ្វីបអាហ្រ្វិក ជាពិសេសប្រជាជនមានប្រាក់ចំណូលច្រើនគួរសមនៅក្នុងទ្វីបអាហ្រ្វិក តែមិនសូវមានបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍន៍ ពីព្រោះដោយសារតែអំពើពុករលួយ និងភាពមិនស្មោះត្រង់រវាងគ្នានិងគ្នា។ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការ ហ្គាដាហ្វី ជិត ៣២ ឆ្នាំ ដោយអាជ្ញាធរទាញយកប្រេងកាត ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

៥) ប្រទេសអ៊ីរ៉ាក់ (Iraq)

អ៊ីរ៉ាក់ ជាប្រទេសមួយដែលមានទីតាំងនៅប្រទេសអាស៊ីប៉ែកខាងលិច ដែលទទួលរងនូវការធ្វើទារុណកម្មដោយអមនុស្សធម៌ជាច្រើនពីសហរដ្ឋអាមេរិច ហើយមានមនុស្សជាច្រើនស្លាប់ដោយសារសង្គ្រាម។ ប្រទេសនេះរដ្ឋខ្វះខាតអំណាចនៅក្នុងការគ្រប់គ្រងប្រទេស បន្ទាប់ពីការដកកងទព័អាមេរិកចេញ ខណៈដែលអ្នកស្រុកតែងតែប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់នោះ តែក្រុម ISIS បានបង្កើនភេរវកម្ម និងបំភ័យប្រជាជនកាន់តែខ្លាំងៗឡើង ហេតុដូចនេះមានការធ្លាក់ចុះនៃសេដ្ឋកិច្ចនៃប្រទេសនេះ។ សេដ្ឋកិច្ចស្នូលនៃប្រទេសមួយនេះប្រេងកាត ដូចនេះហើយប្រទេសមហាអំណាចផ្សេងៗទៀតចង់បានធនធានប្រេងរបស់ប្រទេសនេះនិងអាជ្ញាធរដែលមិនបានធ្វើអ្វីមួយរយៈកាលកន្លងមកនេះ ដូច្នេះអំពើពុករលួយជាឫសគល់នៃបញ្ហានៅក្នុងប្រទេសនេះ។

៤) ប្រទេសអាហ្គានីស្ថាន (Afghanistan)

អាហ្គានីស្ថាន ជាផ្លូវការមានឈ្មោះថា សាធារណរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន ដែលស្ថិតនៅអាស៊ីកណ្តាល និងអាស៊ីខាងត្បូង ដែលមានប្រជាជនសរុបជាង ៣២លាននាក់ ហើយប្រទេសជាប់ព្រុំដែនទៅនឹងប្រទេសប៉ាគីស្ថាន ដែលជាប្រទេសមានភារវកម្មខ្លាំងខ្លាផងដែរ ហេតុដូចនេះមានបញ្ហាជាច្រើនទៅសន្តិសុខ, ខ្សោយការគ្រប់គ្រង, កង្វះហេដ្ឋារចនាសម្ព័ន្ធ, ឧក្រិដ្ឋកម្ម ព្រមទាំងបញ្ហាជាច្រើនទៀតដែលធ្វើឲ្យប្រទេសនេះមិនមានស្ថេរភាព និងអំពើពុករលួយជាច្រើនទសវត្សន៍តាំងពីប្រធានាធិបតីលោក Hamid Karzai ដែលជាបុគ្គលដែលប្រព្រឹតអំពើពុករលួយខ្លាំងក្នុងប្រទេសមួយនេះ។

៣) ប្រទេសស៊ូម៉ាលី (Somalia)

ស៊ូម៉ាលី ជាផ្លូវការមានឈ្មោះថា សហពន្ធ័សាធារណរដ្ឋស៊ូម៉ាលី ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក ហើយវាជាប្រទេសអ៊ីស្លាមដែលមានប្រជាជនសរុបជិត ១២.៣ លាននាក់ ហើយជាប្រទេសដែលក្រីក្របំផុតផងដែរពីព្រោះប្រជាជនកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រនៅឡើយ។ បើយោងតាមរបាយការណ៍រាយការណ៍ថា ប្រទេសមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយមិនមានស្ថេរភាពតាំងពីយូរណាស់មកហើយ ហើយសព្វថ្ងៃនេះនៅតំបន់មួយចំនួនធំក្នុងប្រទេសត្រូវបានគ្រប់គ្រងដោយអង្គភាពក្រុមភេរវកម្ម ដូច្នេះអស្ថេរភាពនៃរដ្ឋាភិបាលមូលដ្ឋានបានបង្កើតចន្លោះប្រហោងទៅលើអំពើពុករលួយដ៏ធំ និងការគ្រប់គ្រងមិនត្រឹមត្រូវនៅក្នុងមូលនិធិរបស់ប្រជាពលរដ្ឋក្នុងតំបន់។

២) ប្រទេសស៊ូដង់ (Sudan)

ស៊ូដង់ អាចហៅម្យ៉ាងទៀតបានថា ស៊ូដង់ខាងជើង ជាផ្លូវការត្រូវហៅឈ្មោះថា សាធារណរដ្ឋស៊ូដង់ ដែលស្ថិតនៅអាហ្រ្វិកភាគឦសាន។ ប្រទេសនេះត្រូវបានគ្រប់គ្រងដោយមេដឹកនាំពុករលួយគឺលោក Omar Al Bashir ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ១៩៨៩ និងគ្រប់គ្រងប្រទេសនេះតាំងពីពេលនោះមក។ លោក Omar Al Bashir បានប្រើធនធានរបស់ប្រទេសនេះ ដើម្បីធ្វើឱ្យខ្លួនគាត់ និងការគ្រប់គ្រងរបស់គាត់ប្រសើរឡើង ពីព្រោះវាជាការភ្ញាក់ផ្អើលមួយដែលបានឮថាប្រទេសនេះពោរពេញទៅដោយប្រេងបំរុងដ៏ធំសម្បើម បើទោះបីជាប្រទេសនេះនៅតែត្រូវបានគេហៅថាជាប្រទេសដែលក្រីក្របំផុតនៅក្នុងពិភពលោកដោយមានអស្ថិរភាពនយោបាយក៏ដោយ។

១) ប្រទេសកូរ៉េខាងជើង (North Korea)

កូរ៉េខាងជើង ជាប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីខាងកើត វាមិនត្រឹមតែត្រូវបានគេហៅថាជាប្រទេសពុករលួយទេ ប៉ុន្តែក៏ជាប្រទេសដែលមិនមានស្ថិរភាពនយោបាយផងដែរ ពីព្រោះពួកគេចំណាយប្រាក់ច្រើនអាវុធ និងអាវុធគីមីមិនមែនសម្រាប់សុខុមាលភាពនិងការអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋទេ។ ទោះបីជាមេដឹកនាំនៃប្រទេសនេះត្រូវបានគេចាត់ទុកថាជាបុរសពុករលួយបំផុតនៃប្រទេសនេះដោយសារតែឈ្មោះ ឈ្មោះមេដឹកនាំមួយនេះមានឈ្មោះក្នុងបញ្ជីបុរសពុករលួយក្នុងប្រទេសប៉ាណាម៉ា។ ដូច្នេះការបរិច្ចាគដែលទទួលបានសម្រាប់ប្រទេសនេះត្រូវបានប្រើដើម្បីសម្រាប់គ្រួសាររបស់មេដឹកនាំ ឬពេលខ្លះបានចំណាយទៅលើឧបករណ៍យោធា ដូច្នេះការមិនយកចិត្តទុកដាក់របស់មេដឹកនាំមួយនេះ ធ្វើឱ្យប្រទេសនេះក្រីក្របំផុត និងពុករលួយបំផុតនៅលើពិភពលោក៕ 

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ foxnewspoint