ទាក់ទាញម៉ង! រំដួលលិចទឹក យកស្លឹករុក្ខជាតិគ្រប់មុខមកច្នៃជាសំលៀកបំពាក់

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ពីតារាបង្ហញម៉ូតដែលជាភេទទី៣ ដែលគាត់មានជំនាញយ៉ាងប៉ុនប្រសប់ខាងច្នៃម៉ូតប្លែកៗ បូករួមជាមួយគំនិតច្នៃប្រឌិតនោះគឺ កញ្ញា រំដួលលិចទឹក ហើយរូបគាត់ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់ ពុក ម៉ែ បងប្អូន នាពេលកន្លែងមក ជាមួយសម្លៀកបំពាក់ទាំងនោះ។

ជាកស្តែងកាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុក របស់កញ្ញា រំដួលលិចទឹក បានបង្ហាញឈុតសម្លៀកបំពាក់ម៉ូតថ្មី ដោយប្រើប្រាស់គល់ស្លឹកគ្រៃ ក្រូចសោច អមមកជាមួយនឹងមួកស្លឹកត្នោត ច្នៃចេញស្មាដៃអាវយ៉ាងស្រស់ស្អាត។

ដោយនាងបានសរសេរសារមួយឃ្លាថា៖

”តោះ! អ្នកណាមេីលឃេីញជាអ្វីខ្លះនៅតាមដងខ្លួនរបស់ចែរំដួលនាថ្ងៃនេះ? មេីលមេីល៍​ ថាចែរំដួលបោចស្អីខ្លះរបស់អ្នកភូមិមកច្នៃម៉ូតនាវេលានេះ? ថាត្រូវ​ ហ្វ្រីខាត់ស្បែកមួយចំហៀងខ្លួននៅចុងឆ្នាំ”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក