ឲ្យរៀងលើកក្រោយ! នាំគ្នាលេងបៀសុីគូថៃ ត្រូវប៉ូលីសចាប់ទាំងចាស់ទាំងក្មេង

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចផ្ទះឈ្មោះមឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានហេតុការណ៏ដ៏កម្របានជួបមួយគឺមនុស្សមួយក្រុម មិនថាចាស់ ឬក្មេងបានលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ) រួចត្រូវបានលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះបង្រា្កបតែម្តង។

តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាអោយគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។គួរបញ្ចាក់ផងដែរថាចំពោះ​ករណីកម្លាំងជំនាញសុំអប់រំ២៤ម៉ោងនៅត្រឹមអធិការដ្ឋាន៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖pressnews