តាម Facebook ចង់ Live វីដេអូ​​ម្តង​ពីរ​នាក់​អត់បញ្ហាទេ

ក្រុមហ៊ុន​ Facebook ទើប​តែ​អាប់ដេត​នូវ​មុខងារ​ពិសេស​ថ្មី​មួយ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ Live វីដេអូ​ដោយ​ការ​អញ្ជើញ​ (Invite) មិត្តភ័ក្ដិ​ម្នាក់​​ទៀត មក​ផ្សាយ​ផ្ទាល់​ជាមួយ​គ្នា​ ទោះបី​អ្នក​ទាំង​ពីរ​ពុំ​បាន​នៅ​ទីតាំង​ជិត​គ្នា​ក៏​ដោយ​។ វា​គាំទ្រ​ទាំង​ការ​ Live បែប​បញ្ឈរ​និង​ផ្ដេក ហើយ​អាច​​ធ្វើ​ការ​បែងចែក​អេក្រង់​ជា ២ សម្រាប់​មនុស្ស​ពីរ​នាក់។

​បច្ចុប្បន្ន​វា​បាន​បញ្ចេញ​​ឱ្យ​ប្រើប្រាស់​សម្រាប់ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដោយ​ឡែក​សម្រាប់​ប្រព័ន្ធ Android ក្រុមហ៊ុន​ពុំ​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​។

Facebook បាន​​ប្រាប់​​ថា វា​ជា​ការ​បង្កើត​ឱ្យ​មាន​ភាព​សប្បាយរីករាយ​និង​ទំនាក់ទំនង​សង្គម​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

ការ​បន្ថែម​មុខងារ​ថ្មី​ស្រដៀង​​កម្មវិធី Bigo Live ដែលអាច​ឲ្យ​អ្នកប្រើប្រាស់ អាចធ្វើការ Live ចំនួន 2 នាក់បាន​ក្នុង​ពេល​តែ​មួយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sabay

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!