អបអរសាទរ! អ្នកកំពង់សោម នឹងមានផ្សារទំនើបខ្នាតយក្សដំបូងគេបំផុតហើយ

យោងតាមទំព័រហ្វេសបុ៊ករបស់ក្រុមហ៊ុន Furi បានបញ្ជាក់ថា Furi Mall ដែលនឹងមកដល់ក្នុងពេលឆាប់ៗ នេះ សម្រាប់អតិថិជន ដែលចូលចិត្តការShopping ជាមួយភាពសម្បូរបែប និងការរចនាប្លង់អាគារដ៏ល្អឥតខ្ជោះ ពោរពេញដោយហាងកម្រិតស្តង់ដា និងគ្រប់ម៉ាកBrand ល្បីៗជុំវិញពិភពលោកនឹងមាននៅ Furi Mall ក្នុងខេត្ត ព្រះសីហនុ។

FURI Time Square Mallគឺជាផ្សារទំនើបធំដំបូងគេបង្អស់នៅព្រះសីហនុ សាងសង់ឡើងដោយក្រុមហ៊ុន FURI Real Estate ស្ថិតនៅកែង រង្វង់មូលត្រីដាវ និងដូហ្វីន គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ ខណៈក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានកំពុងអភិវឌ្ឍន៍អគារខុនដូ The Bay នៅខេត្តព្រះសីហនុផងដែរ។

យើងដឹងហើយថា នៅព្រះសីហនុនៅមិនទាន់មាន ផ្សារទំនើបធំណាមួយទៅដល់នោះទេ ជាក់ស្តែងបច្ចុប្បន្ន មានតែកាស៊ីណូធំៗជាច្រើន សណ្ឋាគារ និងអគារខុនដូប៉ុណ្ណោះ ដែលកំពុងដំណើរការនៅតំបន់ទេសចរណ៍មួយនេះ។

យ៉ាងណាមិញ នាំយកហាងល្បីៗពីរាជធានីភ្នំពេញ និងពីក្រៅប្រទេសចូលមកកាន់ផ្សារនេះរួមមាន ហាងកាហ្វេ អាហារនិងភេសជ្ជៈ រោងភាពយន្ត និង Sky Pub ។កញ្ញាបន្តថា បច្ចុប្បន្នគំរោងនេះបានសាងសង់ហើយ និងគ្រោងបញ្ចប់និងដាក់ឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerhome