វិធីសាស្រ្តក្នុងការយករួចខ្លួនពីការដេញប្រហារពីសត្វសាហាវទាំង ១២ ប្រភេទនេះ

ក្នុងករណីដែលអ្នកត្រូវដើរព្រៃ ឬជាប់ដោយចៃដន្យ គឺពិតណាស់មានអត្រាខ្ពស់ក្នុងការជួបនឹងគ្រោះថ្នាក់ផ្សេងៗស្មានមិនដល់។ ក្នុងនោះការប្រហារដោយសត្វព្រៃ គឺជារឿងដ៏គួរតែប្រយ័ត្នបំផុត។ ហេតុនេះ ខាងក្រោមជាវិធីខ្លះៗ ដែលអាចជួយឲ្យអ្្នកមានឱកាសក្នុងការគេចខ្លួន រួចជីវិត ដែលអ្នកគួរតែយល់ដឹង និងចងចាំ។

១) ត្រីឆ្លាម

រឿងដែលអ្នកគួរតែយល់ដឹងនោះគឺ ក្នុងចំនោមត្រីឆ្លាម ១៥០ប្រភេទក្នុងសមុទ្រ គឺមានត្រឹមតែ ២០ប្រភេទ ប៉ុណ្ណោះដែលប្រហារមនុស្សជាចំនីរបស់វា។ ហើយអ្វីដែលគួរឲ្យបារម្ភនោះគឺ ប្រសិនបើត្រីឆ្លាមមានបំនងដេញប្រហារអ្នកហើយ គឺអ្នកពិបាកនឹងរត់គេចផុតណាស់។ ហេតុនេះដើម្បីជាជំនួយខ្លះៗក្នុងការការពារខ្លួនពីការតាមប្រហាររបស់ត្រីឆ្លាម អ្នកគួរតែយល់ដឹងនូវចំនុចមួយចំនួន។ អ្នកគួរតែចៀសវាងបណ្ដោយឲ្យឈាមហូរ រឺបន្ទោរបង់នៅក្នុងទឹក ដែលជាប្រភពអាចឲ្យវាតាមរកអ្នកយ៉ាងងាយតាមរយៈការហិតខ្លិន ទោះបីជាស្ថិតក្នុងចម្ងាយច្រើនគីឡូក៏ដោយ។ ប្រសិនបើអ្នកជួបត្រីឆ្លាមភ្លាមៗ សូមកុំព្យាយាមហែលគេចបែរខ្នងពីវាដោយភ័យខ្លាច ដែលកាន់ធ្វើឲ្យខ្លួនកាន់តែគ្រោះថ្នាក់។ វិធីល្អអ្នកគួរតែហែលយឺតៗ។ ក្នុងករណីដែលអ្នកគ្មានផ្លូវគេច សូមព្យាយាមវាយប្រហារទៅលើគ្រាប់ភ្នែក និងស្រកីរបស់វា ដែលជាចំនុចខ្សោយរបស់ត្រីឆ្លាម។

២) កង់គូរូ

សត្វកង់គូរូ នឹងដេញប្រហារអ្នកនៅពេលដែលអ្នកឈ្លានពានទឹកដីវាតែប៉ុណ្ណោះ។ ក្នុងករណីនេះ អ្នកគួរតែព្យាយាមក្អក រឺបង្ហាញអាការៈធ្វើដូចជាមនុស្សឈឺ និងគេចយឺតៗ។ សូមកុំព្យាយាមបែរខ្នងរត់គេចពីវា ព្រោះសត្វកង់គូរូអាចហក់លោតបានក្នុងចម្ងាយឆ្ងាយ ហើយតាមទាន់អ្នកក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

៣) តោ

ប្រសិនបើអ្នកជួយនឹងសត្វតោ សូមកុំព្យាយាមរត់គេច។ អ្នកត្រូវព្យាយាមសម្លឹងមើលទៅក្នុងភ្នែករបស់វា និងព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនរបស់អ្នកមានទំហំធំ ដូចជាការលើកដៃ ឬត្រដាងអាវក្រៅ។ ការធ្វើបែបនេះនឹងធ្វើឲ្យវាខ្សោយជាងអ្នក ហើយចៀសវាងមិនប្រយុទ្ធជាមួយ។ អ្នកអាចជ្រើសរើសយកការនិយាយជាមួយវា ដោយប្រើសម្លេងធំ ខ្លាំងៗ និងជឿជាក់ ដែលបញ្ជាក់ថា អ្នកមិនខ្លាចវាឡើយ។

៤) ដំរី

ដំរីជាសត្វមួយប្រភេទដែលមានភាពវ័យឆ្លាត និងជាសត្វរួសរាយ។ ពួកវាដេញប្រហារ លុះត្រាតែវាគិតថាអ្នកបង្ករគ្រោះថ្នាក់ដល់កូនរបស់វាតែប៉ុណ្ណោះ ដែលភាគច្រើនគឺដំរីញីតែម្ដង។ ប្រសិនបើអ្នកជួបហេតុការណ៍នេះ ត្រូវយកចិត្តទុកដាក់លើភាសាកាយវិការ។ ប្រសិនបើភ្លុក និង​ត្រចៀករបស់វាបះទៅក្រោយនោះមានន័យថាវាកំពុងតែខឹងនឹងអ្នក។ ក្នុងពេលដែលវាចាប់ផ្ដើមវាយប្រហារ សូមកុំរត់គេច។ ជំនួសដោយការរត់ ត្រូវព្យាយាមរករបស់វាមួយដែលអាចធ្វើជាខែលបាំងចន្លោះខ្លួនអ្នក និងសត្វដំរី ដែលអាចជាដើមឈើ ឬដំថ្មធំំៗជាដើម។

៥) ជ្រូកព្រៃ

ជ្រូកព្រៃជាសត្វដែលមានការសម្លឹងអន់បំផុត ដែលជាហេតុធ្វើឲ្យវាឆាប់ភ័យ និងធ្វើការវាយប្រហារតបទទៅវិញ។ ជ្រូកព្រៃអាចបង្កើនល្បឿនជាង ៦០គីឡួម៉ែត្រក្នុងមួយម៉ោង ព្រមទាំងពិបាកនឹងរត់គេចបំផុត។ តែទោះជាយ៉ាងណា ក៏មានវិធីខ្លះអាចជួយសង្គ្រោះបានដែរ។ វិធីតែមួយដែលអាចរត់គេចពីសត្វជ្រូកព្រៃបានគឺមានតែលាក់ខ្លួនក្រោយដើមឈើតែប៉ុណ្ណោះ ដែលជាឧបសគ្គតែមួយគត់របស់ជ្រូកព្រៃ។ អ្នកក៏អាចជ្រើសរើសយកការលាក់ខ្លួនក្នុងគម្ពោតព្រៃ ឬស្មៅក្រាស់ៗបានដែរ។

៦) ដំរីទឹក

សត្វប្រភេទនេះ​ មើលទៅហាក់ស្លូតណាស់ តែទោះជាយ៉ាងណាក្ដី អត្រានៃមនុស្សស្លាប់ដោយសារវាគឺខ្ពស់ជាងក្រពើទៅទៀត។ ទោះវាមានទម្ងន់ធ្ងន់ តែល្បឿនរបស់ដំរីទឹកអាចរត់បាន ៣០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ហើយវាថែមទាំងឆាប់ខឹងទៀតផង។ ប្រសិនបើស្ថិតក្នុងអាកាសធាតុក្តៅ ចូរកុំព្យាយាមចូលទៅក្នុងរូងឈើ។ ក្នុងកំឡុងពេលគ្រោះរាំងស្ងួត ទឹកស្រក ដំរីទឹកតែងតែលាក់ខ្លួននៅក្នុងស្មៅខ្ពស់ៗ។ ដើម្បីកុំឲ្យដំរីទឹកដេញប្រហារ អ្នកគួរតែឡើងលើដើមឈើ ថ្មធំ ឬកន្លែងស្រួចៗ ហើយរង់ចាំនៅទីនោះរហូតដល់វាចាកចេញ។

៧) គោព្រៃ

ដូចដែលគ្រប់គ្នាដឹងហើយថា គោព្រៃតែងតែដេញប្រហារអ្វីដែលមានពណ៌ក្រហម។ ហេតុនេះអ្នកប្រសិនបើអ្នកមានស្លៀកពាក់ពណ៌ក្រហម អ្នកគួរតែគប់របស់ពណ៌ផ្សេងទៅលើមុខរបស់វា ពេលដែលវានៅជិតជានុយបញ្ឆោតវា។ វានឹងរត់ទៅតាមរបស់នោះជំនួសវិញ។

៨) សារ៉ាយរមាស់

ព្រុយរបស់សារ៉ាយរមាស់គឺវែង និងអាចធ្វើឲ្យយើងចុកចាប់។ ដើម្បីទាញវាចេញ អ្នកអាចយកទឹកនោមទៅលើព្រុយវា ហើយលាងខ្លួនដោយទឹកអំបិល។ ប្រើជន្ទៀសដើម្បីចាប់យកផ្នែករបស់វាដែលនៅសេសសល់ចេញឲ្យអស់ ព្រមទាំងលាបក្រែមព្យាយាម។

៩) សត្វក្រពើ

ក្រពើជាសត្វមួយដែលមានថ្គាមរឹងមាំបំផុត។ ប្រសិនបើអ្នកត្រូវវាវាយប្រហារ គឺពិតជាមានការពិបាកក្នុងការរត់គេចណាស់។ វិធីល្អ ត្រូវវាយចំភ្នែក និងបំពង់ក.របស់វា។ ប្រសើនបើវាដេញតាមអ្នកនោះលើគោក ត្រូវរត់បត់បែន ព្រមទាំងស្រែកខ្លាំងៗ។ តែក្នុងករណីនៅក្នុងទឹក កុំព្យាយាមបញ្ចេញសម្លេង ហើយហែលគេចដោយស្ងាត់ៗបំផុត។

១០) ពស់

មនុស្សប្រមាណជាង ៨០% ដែលត្រូវពស់ខាំគឺដោយសារតែពួកគេព្យាយាមចាប់វា។ ប្រសិនបើអ្នកចាប់អារម្មណ៍ថា ត្រូវពស់តាម សូមប៉ះអ្វីឥ្យញ័រ នោះវានឹងចាកចេញពីអ្នក។ ប្រសិនបើអ្នកត្រូវខាំ កុំព្យាយាមបឺតពិសចេញពីមុខរបួស ដូចដែលយើងឃើញនៅក្នុងខ្សែភាពយន្ត។ វាជាការល្អប្រសើរជាងមុន ក្នុងការលាងមុខរបួសជាមួយនឹងទឹកម៉ាស៊ីន រុំរបួស និងទៅរកសង្គ្រោះពីគ្រូពេទ្យ។

១១) ស្វាធំ

ស្វាធំ ត្រូវបានហៅថា ជាស្ដេចព្រៃ ដោយសារតែវាតែងការពារបងប្អូន និងតំបន់រស់នៅរបស់វា។ ក្នងករណីដែលត្រូវប្រមាញ់ដោយស្វាធំ អ្នកគួរតែអង្គុយចុះ ធ្វើខ្លួនឲ្យតូចបំផុត។ ព្យាយាមខ្សឹប និងគេចពីខ្សែភ្នែករបស់វា។ អ្នកអាចរមៀលដូចជាបាល់ ធ្វើខ្លួនឲ្យមើលទៅទន់ខ្សោយបំផុត។ ស្វាធំជាសត្វដែលមានអំនួត វានឹងមិនធ្វើបាបអ្នកទន់ខ្សោយជាងវានោះទេ។

១២) ឃ្មុំ

ឃ្មុំនឹងការពារសំបុករបស់វា ហើយវានឹងទិចអ្នកបើទោះបីជាអ្នកគ្រាន់តែដើរកាត់ក៏ដោយ។ ពណ៌ស្រគាំគឺទាក់ទាញសត្វឃ្មុំជាពិសេស។ ប្រសិនបើអ្នកត្រូវឃ្មុំដេញតាម ព្យាយាមពួនក្នុងកន្លែងងងឹត។ កង្វះពន្លឺឹធ្វើឲ្យវាវង្វេងបានយ៉ាងងាយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ komsan.khmernotes