គាំទ្រ! ក្រសួងអប់រំ ​ឱ្យសិស្ស​ពិការ​ទូទាំង​ប្រទេស​ ​រៀន​បរិញ្ញាបត្រ​មិន​បង់លុយ​ ​១០០​%​

កាលពីពេលថ្មីៗនេះ ក្រសួង​អប់រំយុវជន និងកីឡា បានប្រកាសជាសាធារណថា ចំពោះសិស្សដែលមាន​អវៈយវៈ​ ​ពិការ​គ​-​ថ្លង់​ ​ពិការ​ភ្នែក​ផ្សេងៗ​ នឹងទទួល​បាន​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​សិក្សា១០០​%​ ​មួយ​កន្លែង​ ដោយ​ស្វ័យប្រវត្តិ​ ​លើ​មុខជំនាញ​ណា​ដែល​មិន​ទាមទារ​ការ​ប្រឡង​ ​នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​ដែល​បាន​ផ្ដល់​អាហារូបករណ៍ សម្រាប់​ឆ្នាំ​សិក្សា​ ​២០១៩​-​២០២០​​។​

(រូបតំណាង)

គួរបញ្ជាក់ផងដែរថា​ ​ជា​រៀងរាល់​ឆ្នាំ​ក្រសួង​អប់រំ តែង​តែផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ទូទៅ​ ជាពិសេស​សិស្ស​អាទិភាព​នារី​ ​សិស្ស​ក្រីក្រ​ ​សិស្ស​នៅ​តំបន់​ជួប​ការ​លំបាក​ ​និង​ ​សិស្ស​ជាប់​ចំណាត់ថ្នាក់​ពូកែ​ទូទាំង​ប្រទេស​​។​

(រូបតំណាង)

នេះជាការប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមានដូចខាងក្រោមនេះ៖​ ​

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា