ទីបំផុត! ប្រទេសព្រុយណេ លុបចោលច្បាប់គប់ដុំថ្មលើមនុស្សស្រលាញ់ភេទដូចគ្នាហើយ

កាលពីថ្ងៃទី០៣ ខែមេសាកន្លងទៅនេះ រដ្ឋាភិបាលប្រទេសប៊្រុយណេ បានចាប់ផ្តើមអនុម័តច្បាប់ព្រហ្មទណ្ឌថ្មីរបស់ខ្លួន ដោយអនុញ្ញាតឲ្យប្រជាជនអាចមានសិទ្ធិយកដុំថ្មគប់ទៅលើមនុស្សដែលស្រលាញ់ភេទដូចគ្នាទាល់តែស្លាប់បាន។

ប៉ុន្តែ បន្ទាប់ពីទទួលរងការរិះគន់ចំៗពីសំណាក់បុគ្គលល្បីៗ អ្នកមានអំណាច និងបណ្តាប្រទេសជាច្រើនលើសកលលោកមក នៅទីបំផុតប្រទេសប្រ៊ុយណេបានរំសាយច្បាប់គប់ដុំថ្មលើមនុស្សស្រលាញ់ភេទដូចគ្នាចោលហើយ។ នេះបើយោងតាមសារព័ត៌មានបរទេសមួយទើបតែបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានរាយការណ៍បន្ថែមថា ស្តេចប្រ៊ុយណេ Sultan Hassanal Bolkiah បានរំសាយការកាត់ទោសប្រហារជីវិតចោល ដែលរួមមាន ការរួមភេទដូចគ្នា, ការផិតក្បត់, និងការរំលោភសេពសន្ថវៈដោយភេទដូចគ្នាចោលទាំងអស់ទៀត។

គួររម្លឹកឡើងវិញថា កាលពីលើកមុនបើបុគ្គលណាដែលត្រូវ​គេរកឃើញថា បានរួមភេទដូចគ្នា នឹងត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំឡើងទៅ។ ហើយរាប់ចាប់ពីខែមេសាទៅ ទោសនៃការស្រលាញ់ភេទដូចគ្នាក៏នឹងត្រូវកើនឡើងមួយកម្រិតទៀតពោលគឺ បុគ្គលណាដែលគេរកឃើញថាបានប្រព្រឹត្តអំពើរួមភេទដូចគ្នានឹងត្រូវកាត់ទោសពីសំណាក់មហាជន ដោយការគប់ដុំថ្មរហូតដល់ស្លាប់តែម្តង។

(រូបតំណាង)

យ៉ាងណាក៏ដោយអ្វីៗបានផ្លាស់ប្តូរទាំងស្រុង ព្រោះតែស្តេចប្រ៊ុយណេ Sultan Hassanal Bolkiah បានរំសាយច្បាប់នេះចោលវិញហើយ៕

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ khmerload