ញាក់សាច់!​​ ឧកញ៉ា ហុង ពីវ ផ្តល់មូលនិធិកាកបាទក្រហមកម្ពុជា ជាង ១លានដុល្លារទៀតហើយ

នាឱកាសអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញនាព្រឹកនេះ​ ថវិកាសរុបបឋមដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួន ២០,៧៥៧,៥១០ ដុល្លារអាមេរិក (ម្ភៃលាន​ ប្រាំពីររយហាសិបប្រាំពីពាន់​ប្រាំរយដប់​ដុល្លាគត់​ ដុល្លាសហរដ្ឋអាមេរិក)។

ក្នុងនោះដែរ លោកឧកញ៉ា ហុង ពីវ បានចូលរួមថវិកាសរុប ១,២៩៩,៩៩៩ ដុល្លារអាមេរិក ទៅដល់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមកម្ពុជាផងដែរ។ ការបរិច្ចាគរបស់សប្បុរសជនទាំងអស់គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សំរាប់បំរើដល់វិស័យមនុស្សធម៌៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង