អ្នកណាមិនភ័យ! ខណៈកំពុងថតរឿង កញ្ញា ម៉ៅ គឹមធីតា ត្រូវខ្មោចចូលសណ្ឋិត

ស្រីស្រស់គឹមធីតា បានឲ្យដឹងថា ក្នុងរឿងនេះនាងមិនបានជួបផលវិបាកច្រើនទេ គឺគ្រាន់តែមានឈុតខ្លះតម្រូវឲ្យថតដល់យប់ជ្រៅប៉ុណ្ណោះ។

កញ្ញា ម៉ៅ គឹមធីតា

ប៉ុន្តែអ្វីដែលនាងព្រឺព្រួចខ្លាំង និងមិនធ្លាប់ជួបប្រទះនោះ គឺរឿងមួយនេះនាងត្រូវសម្ដែងជាតួខ្មោចចូលសណ្ឋិត ហើយនេះជាលើកទីមួយផងដែរ ដែលនាងលេងរឿងខ្មោចបែបនេះ។ស្រីស្អាតម៉ៅ គឹមធីតា ជាតួអង្គសំខាន់ក្នុងរឿង ”ផ្ទះចុងភូមិ” របស់ផលិតកម្មមហាហង្ស ដែលបានធ្វើពិធីសម្ពោធនៅរោងភាពយន្ដ Legend Citymall ជាន់ទី៣ កាលពីថ្ងៃទី៦ ខែឧសភា ដោយមានតារាសម្ដែង និងផលិតករ រួមទាំងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។ទោះជាយ៉ាងណា ធីតា អះអាងថា សាច់រឿងនេះល្អ ហើយនាងពេញចិត្តក្នុងការថតរឿងមួយនេះ ព្រោះជួបប្លង់ល្អនៅតាមទីជនបទ ដែលធ្វើឲ្យប្លែកអារម្មណ៍ ជាងការថតរឿងមុនៗ ហើយនាងសង្ឃឹមថា តាមរយៈ ”ផ្ទះចុងភូមិ” នេះ នឹងធ្វើឲ្យនាងត្រូវបានគេស្គាល់ និងគាំទ្របន្ថែមទៀតជាមិនខានឡើយ។

ក្រៅពីកញ្ញាម៉ៅ គឹមធីតា រឿង ”ផ្ទះចុងភូមិ” មានការចូលរួមសម្ដែងដោយនាយគ្រឿន, ជា សុវណ្ណនរាហ៍ និងទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ជាដើម ប៉ុន្តែដោយសារតារាទាំង៣ ជាប់ភារកិច្ច ទើបមិនអាចចូលរួមថ្ងៃសម្ពោធ។លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានឲ្យដឹងថា “រឿងនេះលោកជាអ្នកនិពន្ធដោយផ្ទាល់ ហើយមានការសម្រិតសម្រាំងខ្លាំងណាស់ មុនចេញថតដែលប្រើពេល១ឆ្នាំពេញ ទើបថតចប់”រឿង ”ផ្ទះចុងភូមិ” នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ដទាំងអស់ ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews