ភ្ញាក់ផ្អើល! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា លុតជង្គង់ថ្វាយបង្គំសម្ដេចទាំងពីរចំនួន…

កាលពីពេលថ្មីៗនេះ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើ ឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ដោយឡែកដោយយោងតាមប្រភពហ្វេសប៊ុកលោក ហេង ឡុង បានលកឡើងថា ៖

<<ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី 8 ខែឧសភាឆ្នាំ 2019 ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានធ្វើឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីទិវាខួបកាកបាទក្រហមកម្ពុជាលើកទី156 ដោយបានលុតជង្គង់ថ្វាយបង្គំសម្ដេចទាំងពីរចំនួនបីដង ធ្វើអោយបងប្អូនទាំងអស់នៅក្នុងពិធីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។សូមកោតសរសើរអស់ពីដួងចិត្តនូវទង្វើដឹងគុណដល់សម្ដេចទាំងពីរដែលមានការសន្ដោសប្រណីផ្ដល់ឱកាសឲ្យខ្មែរគ្រប់រូបជ្រកក្រោមដំបូលសន្តិភាពតែមួយ​ ក៏ដូចជាប្អូនប្រុសដែលជាអតីតពលករមួយរូប។ មានសម្ដេចតេជោ មានសន្តិភាព >>៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក