អស់ទាស់! សួន សត្វអូទ្រីស ដំបូងគេបំផុតនៅកម្ពុជា មានវត្តមាននៅមណ្ឌលគិរីហើយ

យោង​​តាម​ប្រភព​ពី​​ទំព័រ​ហ្វេស​ប៊ុក​ខេត្ត​មណ្ឌលគិរី៖

ក្រៅពីទេសភាពដ៏ស្រស់ស្អាត និង ធម្មជាតិ ដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាខេត្តមណ្ឌលគិរីនោះ នៅពេលនេះទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ កំពុងបង្ហាញ រូបភាពដ៏ស្រស់ស្អាតមួយទៀត សម្រាប់បង្អួតភ្នែកទេសចរ គឺសួនសត្វអូទ្រីស ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តនេះ ។

សួនសត្វអូទ្រីស ​ស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយខេត្ត​មណ្ឌល​គិរី​មាន​ចម្ងាយ​ប្រមាណ ៣៨១គីឡូម៉ែត្រ បើ​គិត​ពី​រាជធានី​ភ្នំពេញ និង​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦, ៧ និង​ជាតិ​លេខ ៧៦៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក