ផ្តើមចេញពីអ្នកលក់កាហ្វេ និងចេកចៀន ក្លាយជានាយករដ្ឋមន្រ្តីដ៏ឆ្នើម និងចាស់ជាងគេបំផុត របស់ប្រទេសម៉ាឡេស៊ី

លោក Mahathir Mohamad កើតនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩២៥ នៅក្នុងទីក្រុង Alor Setar នៃប្រទេសម៉ាឡេស៊ី ហើយលោកបានរៀបការជាមួយលោកស្រី Tun Siti Hasmah Mohamad Ali នៅឆ្នាំ១៩៥៦ ដោយទទួលបានកូន ៧នាក់នៅក្នុងបន្ទុក។

លោកបានចូលរៀននៅសាលា Seberang Perak Malay Boys នៅក្នុងកំឡុងឆ្នាំ១៩៣០ ដោយត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ លោកបានក្លាយជាសិស្សពូកែនៅក្នុងថ្នាក់ផងដែរ ផ្នែកជំនាញភាសាអង់គ្លេស បន្ទាប់មកលោក បានបញ្ចប់ថ្នាកអនុវិទ្យាល័យនៅខែធ្នូ ឆ្នាំ១៩៤៦។ ក្រោយមកទៀត លោកបានចូលរៀននៅមហាវិទ្យាល័យ King Edward VII (ឥឡូវឈ្មោះ សាកលវិទ្យាល័យជាតិសិង្ហបុរី) ជំនាញផ្នែកពេទ្យ នៅប្រទេសសិង្ហបុរី​។

កំឡុងពេលសង្គ្រាមលោកលើកទី២ លោកបានបើកមុខរបរលក់កាហ្វេ និងលក់ចេកចៀន ដើម្បីចិញ្ចឹមជីវិត។ ក្រោយពីបញ្ចប់ការសិក្សាផ្នែកពេទ្យ លោកបានក្លាយជាគ្រូពេទ្យ ដោយធ្វើការជាមួយរដ្ឋាភិបាល ពេលពេលលោករៀបការនៅឆ្នាំ១៩៥៦។ ក្រោយមកលោកបានត្រឡប់ទៅសង់ផ្ទះដ៏ធំ ដើម្បីបង្កើតមន្ទីរពេទ្យនៅស្រុកកំណើត ហើយបានក្លាយជាគ្រូពេទ្យម៉ាឡេតែម្នាក់គត់ ដែលមានទីតាំងនៅតំបន់នោះ។

លោកបានចូលរួមក្នុងឆាកនយោបាយ ហើយបានក្លាយជាសមាជិកព្រឺទ្ធសភានៅចន្លោះឆ្នាំ១៩៦៤-១៩៦៩ ក្នុងខេត្ត Kedah និងសមាជិកព្រឹទ្ធសភា នៅតំបន់ Kubang Pasu ក្នុងកំឡុងឆ្នាំ ១៩៧២-១៩៧៤ ប្រទេសម៉ាឡេស៊ី។ លោក បានធ្វើជាសមាជិកព្រឹទ្ធសភា នៅក្នុងស្ថាប័នសហព័ន្ធកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ១៩៧៤-២១ ខែមីនា ឆ្នាំ២០០៤ នៅក្នុងខេត្ត Kedah។ លោក ក៏ធ្លាប់ធ្វើជា រដ្ឋមន្រ្តីក្រសួងអប់រំនៅឆ្នាំ ១៩៧៤-១៩៧៧, ធ្លាប់ជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៅឆ្នាំ១៩៧៨-១៩៨, ធ្លាប់ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៅឆ្នាំ១៩៨១-១៩៨៦, រដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសនៅឆ្នាំ១៩៨៦-១៩៩៩, ជារដ្ឋមន្រ្តីចំនួនពីរដងនៅក្រសួងហិរញ្ញវត្ថុ (ឆ្នាំ១៩៩៨-១៩៩៩ និងឆ្នាំ២០០១-២០០៣), ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅឆ្នាំ១៩៧៦-១៩៨១ និងជាអគ្គលេខាធិការនៃកិច្ចប្រជុំ Non-Aligned Movement នៅក្នុងចំណោម ១២០ប្រទេសចូលរួម។

សូមបញ្ជាក់ផងដែរថា លោក ​Mahathir Mohamad ធ្លាប់កាន់ដំណែងជានាយករដ្ឋមន្រ្តីលើកដំបូងរបស់ខ្លួន នៅចន្លោះឆ្នាំ ១៩៨១ ដល់ឆ្នាំ២០០៣ ហើយលោកក៏ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីម្តងទៀត ដោយកាន់ដំណែងតាំងពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ រហូតដល់សព្វថ្ងៃនេះ ខណៈរូបលោកជានាយករដ្ឋមន្រ្តីដែលមានវ័យចាស់ជាងគេបំផុតរបស់ប្រទេសម៉ាឡេស៊ី ហើយពេលនេះលោកមានអាយុ ៩៣ឆ្នាំហើយ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, biography