ភ្ញាក់ផ្អើល! ថតដោយចៃដន្យ ពេលមានភ្លៀងធ្លាក់ នៅប្រាសាទនាគព័ន្ធ ពិតជាស្រស់ស្អាតកប់

ប្រាសាទនាគពន្ធ័ នេះកន្លែងផលិតឱសថ បុរាណក្នុងយុគសម័យ ។ ដើមឈើប្រភេទថ្នាំដុះពទ្ធ័ជុំជិត ។ អ្នកជំម្ងឺតែងតែទៅយកឪសថពីទីប្រាសាទនាគពន្ធ័នោះ យកមកហូប ជាសះស្បើយពីជំម្ងឺ ក្នុងសម័យនោះ ។ ដោយត្រាំគ្រប់រុក្ខជាតិនៅក្នុងរង្វង់មូលក្នុងតួប្រាសាទ។ រៀនផ្នែកឪសថបុរាណ ក្រុមការងារផ្នែកឪសថបុរាណដឹកនាំក្រុមទៅមើល ពិនិត្យ ដើមឈើដុះៗនៅក្បែរៗមាត់ប្រាសាទនោះ ។

ដើមឈើដែលដុះនៅទីនោះ សទុ្ធតែជាដើមឈើសំរាប់ផលិតជាឪសថថ្នាំបុរាណក្នុងយុគសម័យនោះ។ ខុសត្រូវសុំអភ័យទោស បើមានការសសេរខុស ត្រូវយ៉ាងណានោះ។

រូបថតដែលថតបានដោយចៃដន្យ

បងរៀនខាងឱសថ បុរាណ ខ្មែរ នៅពេលរៀន ក្រុមការងារផ្នែកសិក្សាបានចុះធ្វើកម្មសិក្សានៅតំបន់ប្រាសាទនាគពន្ធ័ នេះ ជាផ្នែកមួយ សំខាន់ ព្រោះដើមឈើនៅទីក្បែរៗប្រាសាទនោះ សុទ្ធជាដើមឈើ ដែលផលិតជាឱសថនាសម័យនោះ ដោយកាប់ត្រាំ បំពងបង្ហូរ ត្រូវជាពីជំម្ងឺរយមុខ នាសម័យអង្គរ ។

ផ្នែកសិក្សា តែងតែទៅតំបន់នោះ នឹងមួយទៀត ជាតំបន់មួយទៅ តាមផ្លូវ ភ្នំគូលែន ។ ចូលទៅក្នុង ដើរថ្មើរជើង ប្រវែងប្រហែលជិត ១ គីឡូម៉ែត ពីផ្លូវ ហើយត្រូវដើរឡើងលើកភ្នំ ហ៊ុំពទ្ធ័ដោយ វល្ល័ ៥០០ ម៉ែត បន្ដទៀត មានតំបន់ទឹកធ្លាក់ ។

ឱសថបុរាណនាសម័យនោះ កាប់ត្រំា ចំហុយ បង្ហូរយកទឹកមក ទទួលទាន ។បងរៀន វគ្កទី១ ជំនាន់ទី១ ផ្នែកឱសថ ដោយទទួលជំនួយពី ប្រទេសជប៉ុន គ្រូជនជាតិជប៉ុន ចុះ ការងារជាមួយគ្នាក្នុងវគ្កមួយនេះ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក