ពុទ្ធោ! ជិតដល់ថ្ងៃរោងការហើយ បែរជាគូស្នេហ៍ ប៉ែន ចំរ៉ុង ចូលពេទ្យវះកាត់ …… (វីដេអូ)

មកទល់នឹងពេលនេះឃើញថា ស្នេហារបស់ពិធីករដែលពោរពេញដោយសម្តីចាក់ទឹកមិនលេច លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ កាន់តែមានភាពផ្អែមល្ហែមនឹង គ្នាកាន់តែខ្លាំងឡើង ក្រោយលេចធ្លាយនូវចំណងស្នេហារបស់អ្នកទាំងពីរ។

ភាពផ្អែមល្ហែមនេះហើយ ទើបតារាសម្តែងប្រុស​កំពូលវោហាររូបនេះ នឹងដឹកដៃស្រីស្រស់​គូស្នេហ៍​ចូលរោងជ័យនៅខែឧសភា ខាងមុខនេះហើយ ពោល​គឺក្នុងខែតែមួយជាមួយតារាស្រី ឱក សុគន្ធកញ្ញា តែលោកសុំលាក់​ថ្ងៃសិន ព្រោះចង់​ឲ្យ​មហាជនភ្ញាក់ផ្អើល។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ កាលពីពេលថ្មីៗនេះ គូស្នេហ៍លោក ប៉ែន ចំរ៉ុង ចូលពេទ្យវះកាត់យកដែកចេញក្រោយពេលដួលម៉ូតូពីកាលពីមុន។ ដោយលោកប៉ែន ចំរ៉ុង បានសរសេរនៅក្នុងបណ្តាញសង្គមទៀតថា៖ ចេញមកវិញហើយ និយាយខ្សាវៗ បងអើយពេលដកឈឺជាងពេលដាក់ទៀតបង អាណិតឡើងខ្លោចចចិត្តហើយតែមិនដឹងជួយយ៉ាងម៉េចទេ (ចង់អោយបងកាន់បន្តិចដើម្បីជាកំលាំងចិត្ត ស៊ូៗណាបងជឿអូនអាចទ្រាំបាន តិចទៀតលែងអីហើយណា)៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង