ញាក់សាច់! ALEX CHANDRA ទើបតែទិញទំនើប BMW តម្លៃជិត ១០មុឺនដុល្លារ

លោក Alex Chandara គឺជាតារាសម្តែង ដ៏ស្រស់សង្ហារមួយរូប ដែលមានឈ្មោះបោះសំលេង និងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានមហាជនទូទៅ ដោយសារតែតារាប្រុសរូបនេះមិនត្រឹមតែមានរូបរាងស្រស់សង្ហារ និងសាច់សខ្ចីនោះទេ ហើយថែមទាំងមានទេពកោសល្យក្នុងការសម្តែងបានយ៉ាងល្អថែមទៀតផង។

ទន្ទឹមនឹងនោះផងដែរ លោក Alex Chandara ក៏ទើបតែបានបង្កើតមុខជំនួញផ្ទាល់ខ្លួនមួយ នៅក្នុងវិស័យសិល្បៈនោះគឺ ក្រុមតន្ដ្រីក្លាសិក Alex Entertainment Agency ដែលមានការចូលរួមយ៉ាងច្រើនពីសំណាក់តារាចម្រៀង និងពិធីករល្បីៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយពិតជាទទួលបានការគាំទ្រពីសំណាក់មហាជនយ់ាងខ្លាំង។

ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ យោងតាមរយៈគេហទំព័រហ្វេសប៊ុក របស់លោក Alex Chandara បានបង្ហាញរថយន្ដស៊េរីដ៏ទំនើបរបស់ខ្លួន ដែលទើបតែទិញ ហើយរថយន្ដគឺជា ម៉ាក BMW X4 ដែលមានតម្លៃជិត ១០មុឺនដុល្លារ ឯណោះ ដែលនេះគឺជាតម្លៃនៅប្រទេសកម្ពុជារបស់យើងផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews