ជួយស៊ែរឲ្យអ្នកបោះសំរាមបានដឹងផង! “ក្នុងនាមកូនខ្មែរជាម្ចាស់អង្គរ តេីបង…

កាលពីពេលថ្មីៗនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បងស្រីអូន (Ah Ry Nuon) បានបង្ហោះទិដ្ឋភាពវីដេអូ ដែលគាត់បានថតកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅប្រាសាទអង្គរវត្ដ ព្រោះតែមានប្រជាពលរដ្ឋ ដែលអញ្ចើញមកលេង ប្រាសាទអង្គរវត្ដ បានបោះចោលសំរាមនៅក្រៅធុងសំរាម។ ដោយតាមគាត់បានបង្ហោះនិងសរសេរថា៖

“ក្នុងនាមកូនខ្មែរជាម្ចាស់អង្គរ តេីបងប្អូនពេញចិត្តទេបេីយេីងចូលរួមកម្មវិធីកំចាត់សំរាមពីប្រាសាទអង្គរដែរជាដួងព្រលឹងខ្មែរ សូមជួយស៊ែរអោយម្ចាស់សំរាមឃេីញផង អ្នកហូបចុកហេីយបោះសំរាមចោលពាសវាលពាសកាលមិនចេះខ្មាស់ខ្លួនឯងទេអី? ចុះបេីហូបហេីយវិចខ្ចប់ដាក់ក្នុងធុងសំរាមតេីអ្នកខ្មាស់គេមែន បានអ្នកមិនធ្វេី?ព្យាយាមកុំអោយអង្គរមិនមានសំរាមតេីអ្នកមិនចង់ទេឬ បានប្រឹងចោលសំរាមចឹង? ប្រទេសកម្ពុជាមិនមានសំរាមលុះត្រាតែយេីងជាម្ចាស់ផ្ទះចូលរួមថែរក្សា ចាប់ផ្ដេីមបង្ហាញគំរូនៃការថែរក្សាបរិស្ថានដល់ក្មេងៗអោយយកគំរូតាម តោះចាប់ផ្ដេីមទាំងអស់គ្នាម្ចាស់អង្គរ សូមជួយស៊ែរផង”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក