ទង្វើរនេះជាគំរូល្អ! ស្រីអូន ដើរលេងក្នុងអង្គរដោះស្បែកជើងដោយកាន់ជាប់ដៃ

ពិតជាគំរូល្អមែន! អ្នកនាង ស្រីអូន ដើរលេងក្នុងអង្គរដោះស្បែកជើងកាន់ទុកជាគំរូដល់ភ្ញៀវបើយើងនឹកស្រមៃពីអង្គរវត្ត យើងប្រហែលគិតទៅដល់ប្រាសាទដ៏ល្អស្រស់ត្រកាល ស្រស់ផូរផង់ ហើយធំសម្បើម ដែលជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ខេត្តសៀមរាប និងមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្ត។

ដោយឡែក នៅមុននេះបន្តិច អ្នកនាង ស្រីអូន ដែលត្រូវបានមហាជនខ្មែរជាច្រេីនបានចាត់ទុកថា ជាមនុស្សម្នាក់ដែលមានចិត្តធម៌ បានមានដំណេីរកំសាន្តជាមួយគ្រួសារទៅកាន់ខេត្តសៀមរាប និងបានចូលទស្សនាប្រាសាទអង្គរវត្ត ដោយបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតជាច្រើនទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកនាង ស្រីអូន រួមជាមួយនារីរូបស្រស់២នាក់ បានស្លៀកសម្លៀកបំពាក់ដូចគ្នា តាមបែបតំបន់ អមជាមួយការសំពះស្វាគមន៍របស់នារីខ្មែរក្នុងនាមជាម្ចាស់អង្គរដ៏ល្បាញល្បី ដែលទទួលបាននូវការចាប់អារម្មណ៍ និងមានភាពទាក់ទាញជាខ្លាំងផងដែរ។

អ្វីដែលគួរឲ្យសរសើរនោះ អ្នកនាង ស្រីអូន រួមជាមួយនារីរូបស្រស់២នាក់នេះ គឺពួកគេបានដោះស្បែកជេីងដេីរទស្សនាក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនេះពិតជាគំរូមួយសម្រាប់បងប្អូនខ្មែរដែលជាម្ចាស់ប្រទេស និងជនបរទេសដែលមកទស្សនាយកគំរូតាម ក៏ដូចជាមានការគោរពចំពោះទឹកដីប្រាសាទដ៏អឆ្ឆរិយមួយនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews