ធ្លាក់ថ្លើមក្តុក! ត្រីនាគ ខំបង្កាត់អស់រ៉ាប់ម៉ីនដុល្លារ ត្រូវកូនអាំងខ្ទេចគ្មានសល់

សំរាប់ត្រីនាគជាប្រភេទត្រីចិញ្ចឹមដែលមានតំលៃថ្លៃយ៉ាងណាមិញកាលពីថ្មីៗនេះមានរឿងរ៉ាវហួសចិត្តចំពោះកូនប្រុសខ្លយនបានកើតឡើងដោយសារតែបុរសម្នាក់មានកូនប្រុសម្នាក់ ត្បិត​កូនប្រុស​រៀន​នៅ​ស្រុក ជាប់​ថ្នាក់​ទី​១២ ឡើងទៅ​ក្រុង​រៀន​បន្ត មិនបាន​ប៉ុន្មាន​ផង លែង​ស្គាល់​អ្វី​ជា​ជីវភាព​អ្នក​ជនបទ ។​​

ព្រោះ​ឪពុក​មិន​នៅ ខ្លួន​ក៏​ជាប់រវល់ ម្តាយ​បាន​ត្រឹម​ឆ្លើយ​ទូរស័ព្ទ​ប្រាប់​កូន​ដែល​មានបំណង​នាំ​មិត្តភក្តិ​មកលេង​ស្រុក​ថា៖

«​កូន​មើលទៅ នៅផ្ទះ​មាន​អ្វី​ចាត់ចែង​ឲ្យ​មិត្តភក្តិ​ហូបចុក​» ។​​ពេលមកដល់​ផ្ទះ ក្រឡេក​ចុះឡើងៗ ឃើញ​មាន​ត្រី ៦ ក្បាល ពង​ពេញ​ពោះ​នៅក្នុង​អាង នឹក​គិតថា ឪពុក​នេសាទ​បាន យកមក​ប្រោះ​ទុក​ក៏​នាំគ្នា​ចាត់ចែង​បង្កាត់ភ្លើង​ធ្វើ​ត្រីអាំង ។​​វិល​មក​ផ្ទះ​វិញ ស្រែកសួរ​កូន​ពី​ចម្ងាយ​ថា បាន​អ្វី​ឲ្យ​មិត្តភក្តិ​ហូប​? កូនប្រុស​ឆ្លើយ​ភ្លាមៈ ត្រីអាំង​ម៉ែ​! ត្រី​នេះ​មាន​ពង តែ​សាច់​មិន​ឆ្ងាញ់​សោះ​? ឮដូច្នេះ ម្តាយ​ស្លុតចិត្ត និយាយ​លែងចេញ​តែម្តង ។​​គាត់​ទូរស័ព្ទ​ទៅប្រាប់​ប្តី​ភ្លាមៈ ពុក​វា​អើយ​! ចប់​ហើយ ត្រី​នាគ​ដែល​បងខំ​បង្កាត់​លក់ គ្រាន់​ប្រមូល​លុយ​បង់ថ្លៃ​សិក្សា ។​​ប្តី​ឆ្លើយថាៈ ម៉េច​ហ្នឹង​! វា​ងាប់​ឬ​?​ប្រពន្ធ​ឆ្លើយ​រ៉ាយរ៉ាប់​ថាៈ កូន​វា​អាំង​ស៊ី​អស់ហើយ​!​ប្រិយមិត្ត​ដឹង​ទេ​ថា ត្រី​វនា​គប្រ​ភេទ​នេះ ចំនួន ៦ ក្បាល គេ​អាច​លក់បាន​យ៉ាង​អន់​ក៏​ប្រមាណ ១០.០០០ ដុល្លារ ។​​ប្រសិនបើ​បុ​រ​ជា​ឪពុក​ឮ​កូន​ថាៈ «…​សាច់​វា​មិន​ឆ្ងាញ់​សោះ​!» តើ​ក្នុង​ចិត្ត​របស់គាត់​ក្លាយជា​យ៉ាងណា៎​! ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews