កក្រើក! Pacquiao នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់អាមេរិក Keith នៅថ្ងៃទី….

ទស្សនិជនពិតជាបានដឹងហើយ ស្គាល់ហើយកីឡាករប្រដាល់ល្បីលំដាប់ថ្នាក់ពិភពលោក នៃប្រទេស ហ្វីលីពីន​ Manny Pacquiao យ៉ាងណាមិញ ការប្រកួតរវាងអ្នកប្រដាល់លំដាប់ពិភពលោក គឺ ប៉ាគីអាវ​យោង​តាមការការបង្ហោះរបស់ Pacman ផ្ទាល់ បានឲ្យដឹងថា អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នឹង ប៉ះកីឡាករ Keith Thurman នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ខាងមុខនេះ។

Manny Pacquiao

កីឡាករវ័យ៤០ឆ្នាំរបស់ហ្វីលីពីន នៅតែធ្វើបានល្អដដែល បើទោះជាអាយុច្រើនហើយក្ដី ខណៈដែលកីឡាករ Keith Thurman វិញ ជាអ្នកប្រដាល់អាមេរិក ដែលមិនទាន់ស្គាល់បរាជ័យឡើយ។ រឿង Pacman ប៉ះជាមួយកីឡាករអាមេរិកខាងលើនេះ នៅមិនទាន់មានការប្រកាសផ្លូវការពីស្ថាប័នណាឡើយ ប៉ុន្តែសាមីខ្លួនជាអ្នកបញ្ចេញដោយខ្លួនឯង​៕​

Keith Thurman

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews