ក្តៅៗ! មេខ្លោងបង្ហោះវីដេអូគំរាមបង្កអសន្ដិសុខនោះត្រូវបានចាប់ខ្លួនហើយ

ប្រិយមិត្តជ្រាបរួចមកហើយអំពីវីដេអូបង្ហោះដោយជនជាតិចិនការពីម្សិលមិញនេះនោះ យ៉ាងណាមិញក្រុមមន្រ្តីអះអាងថា មេខ្លោងក្រុមជនជាតិចិន បង្ហោះវីដេអូ គម្រាមដល់សន្តិសុខខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសចិន ក្រោយពីប្រតិបត្តិការដ៏សកម្មរបស់ខ្លួន។

មន្រ្តីស្នីទស្ថាន ទូតចិន ប្រចាំកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅមុននេះប​ន្តិច អាជ្ញាធរចិន ពិតជាបានចាប់ខ្លួន មេខ្លោងនោះរួមហើយៗ ថែមទាំងបានទទួលចម្លើយសារភាពទៀតផង។

ប្រភពដដែលបន្តថា បើតាមការសាកសួរ ពួកក្រុមជនជាតិដែលអ្នកខ្លះ មានចាក់សាក់លើខ្លួនផងនោះ បានឲ្យដឹងថា​ ការដែលថតនេះ ក្នុងន័យលេងសើចប៉ុណ្ណោះ មិនមានបំណងរឺចេតនា​អាក្រក់មកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែមិនដឹងថា យ៉ាងម៉េច បានជាវីដេអូ ត្រូវបានគេបង្ហោះនិងចែករំលែកតៗគ្នា។

“ពួកគេអះអាងថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់”។ប្រតិបត្តិការបង្រ្កាបនេះ​ បានធ្វើឡើងក្រោយពីស្ថានទូតចិន ប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជា ប្រកាសបង្រ្កាបឲ្យខាងតែបាន ចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខ នៅខេត្តព្រះសីហនុ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews